ថ្ងៃទី១៤ខែឧសភានៅវិមានប្រជាជនចិនក្រុងប៉េកាំង លោកស៊ី ជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកចូខូ វិដូដូប្រធានាធិបតីឥណ្ឌូនេស៊ីដែលអញ្ជើញមកចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយនៅប្រទេសចិន។ លោកស៊ី ជីនភីងបានគូសបញ្ជាក់ថា ប្រទេសចិនរីករាយប្រកាន់ខ្ជាប់គោលការណ៍សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងក្របខ័ណ្ឌនៃកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយរវាងប្រទេសចិននិងឥណ្ឌូនេស៊ី។ ប្រទេសចិនរីករាយគាំទ្រកិច្ចកសាងសហគមន៍រួមវាសនាតែមួយរបស់អាស៊ាន និងរួមសហការជាមួយប្រទេសអាស៊ានដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាស៊ាន ព្រមទាំងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឲ្យទទួលបានការអភិវឌ្ឍកាន់តែច្រើន៕