នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ថ្លែងថា​ កិច្ចកសាង​ពិភពលោក​មួយ​ដែលមាន​សន្តិភាព​និង​សហប្រតិបត្តិការ​ជាស្មារតី​នៃ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ
2017-05-15 15:40:22  cri  Web Editor:Wang

ថ្ងៃទី១៤ខែឧសភានៅទីក្រុងប៉េកាំង លោកSharifនាយករដ្ឋមន្រ្តីប៉ាគីស្ថានបានថ្លែងនៅក្នុងវេទិកាកំពូល​សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយ​និងផ្លូវមួយថាគំនិត​ផ្តួចផ្តើមស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយទទួលបានការស្វាគមន៍យ៉ាងទូលំទូលាយនៅប្រទេសប៉ាគីស្ថាន។ប៉ាគីស្ថាននឹងបន្តគាំទ្រគំនិតផ្តួចផ្តើមមួយនេះហើយក៏សង្ឃឹមថានឹងរួមចំណែកកសាងសន្តិភាពនិងវឌ្ឍនភាពសម្រាប់គំនិតផ្តួចផ្តើមនេះផងដែរ។ លោកបានថ្លែងបន្តថា ការខិតខំប្រឹងប្រែងដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាពនិងកិច្ចសហប្រតិបត្តិការគឺជាស្មារតីនៃយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ