រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ប្រទេសចិន​ជួប​ពិភាក្សាការងារជា​មួយ​លោក​Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​
2017-05-15 15:49:26  cri  Web Editor:Zhai

      ថ្ងៃទី ១៣​ ខែ​ឧសភា នៅ​ក្រុង​ប៉េកាំង​ លោក​គួ សឹងគុន សមាជិក​ទីប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ប្រទេសចិន​បាន​ជួប​ពិភាក្សាការងារ​ជាមួយ​លោក​ Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​​អញ្ជើញ​មក​ចូលរួម​​វេទិកា​កំពូលសម្រាប់​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិស្តី​ពី​យុទ្ធសាស្រ្ត​ខ្សែក្រវាត់​មួយនិង​ផ្លូវ​មួយ​នៅ​ប្រទេស​ចិន​ ។

      លោក​គួ​ សឹងគុនបាន​ថ្លែង​ថា ប្រទេស​ចិន​នឹង​យក​សុន្ទរកថា​របស់​លោក​ស៊ី​ ជីនភីង​ប្រធាន​រដ្ឋ​ចិន​ក្នុង​សន្និសីទ​កំពូល​ស្តីពីការ​រក្សា​សន្តិភាពរបស់​អង្គការ​សហប្រជាជាតិ​ជា​ពាក្យ​ណែនាំ​ សម្រាប់​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជា​មួយ​អង្គការ​សហប្រជាជាតិ​លើ​វិស័យ​រក្សា​សន្តិភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រឆាំង​ភេរវនិយម​និង​ការ​បង្រ្កាប​គ្រឿង​ញៀន​ជាដើម​មានភាពកាន់តែ​ស៊ី​ជម្រៅ សំដៅ​រួមវិភាគទាន​កាន់​តែ​ធំ​ក្នុង​ការ​រក្សា​ការអភិវឌ្ឍ​ដោយ​សន្តិវិធីនៃ​​ពិភពលោក ។ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ