លោក​ស៊ី ជីនភីង​ប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី
2017-05-15 15:47:31  cri  Web Editor:Zhai

     ថ្ងៃ​ទី ១៣ ខែ​ឧសភា    លោក​ស៊ី​ ជីនភីង ប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​Najib Tun Razak នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ដែល​អញ្ជើញ​មក​ចូលរួម​វេទិកា​កំពូលសម្រាប់​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិស្តី​ពី​យុទ្ធសាស្រ្ត​ខ្សែក្រវាត់​មួយនិង​ផ្លូវ​មួយ​នៅ​ក្រុង​ប៉េកាំង​។

      ក្នុង​កិច្ច​ជំនួបនោះ​  លោក​ស៊ី​ ជីនភីង​បាន​ថ្លែង​ថា ប្រទេសចិន​រីករាយ​រួម​សហការ​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ការ​រៀបចំ​គម្រោង​ផែនការ​សម្រាប់​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ចិន​និង​ម៉ាឡេស៊ី​ទទួល​បាន​នូវ​សមិទ្ធផល​កាន់​តែ​ធំធេង​​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ