លោក​ XiJinping ប្រធានរដ្ឋ​ចិន​បាន​ជួប​ជាមួយអ្នក​សារព័ត៌មាន​ទាំងក្នុង​និង​ក្រៅ​ប្រទេសបន្ទាប់ពី​សន្និសីទ​ជាន់ខ្ពស់​​
2017-05-15 18:08:51  cri  Web Editor:Li

 

   សន្និសីទ​ជាន់ខ្ពស់​តុមូល​នៃ​វេទិការ​កំពូលសម្រាប់​​កិច្ចសហប្រតិបត្តិការ​អន្តជាតិ​ស្តីពី​យុទ្ធសាស្ត្រ​"ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ"បាន​បើកធ្វើ​នៅក្រុង​ប៉េកាំងនាព្រឹក​ថ្ងៃទី ១៥ ខែ​ឧសភា​ លោក​XiJinping ប្រធានរដ្ឋចិន​ និង​​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន​ ២៩ ព្រម​ទាំង​អ្នកទទួល​ខុសត្រូវ​នៃ​អង្គការ​អន្តរជាតិ​សំខាន់ៗ​ចំនួន​​ ៣ រូប មាន​លោក​​អគ្គ​លេ​ខាធិការ​​អង្គការសហប្រជាជាតិ​ជាដើម​បាន​អញ្ជើញ​ចូលរួម​ ។ លោក​ XiJinpingបាន​ធ្វើ​ជា​អធិបតី​នៃ​សន្និសីទ​​ជាន់ខ្ពស់​តុមូល​ ។ បន្ទាប់ពី​ការ​ពិគ្រោះ​ពិភាក្សា​និង​ការ​ផ្លាស់ប្តូរ​គ្នា​រយៈពេល​មួយ​ថ្ងៃ​ ​សន្និសីទ​​តុមូល​នា​រសៀល​បាន​បិទ​សម័យ​ប្រជុំ​ ។ លោក​ XiJinping ប្រធានរដ្ឋ​ចិន​បាន​ជួប​ជាមួយអ្នក​សារព័ត៌មាន​ទាំងក្នុង​និង​ក្រៅ​ប្រទេសបន្ទាប់ពី​សន្និសីទ​ជាន់ខ្ពស់​​ ។

         ក្នុង​ពេល​ជួប​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ចិន​និង​បរទេស​ ​លោក ​ស៊ី ​ជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ​

ចាប់​តាំង​ពី​វេទិកា​កំពូល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​យុទ្ធសាស្រ្ត​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​បើក​សម្ភោធ ​មិត្ត​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​រូប​បាន​ផ្សាយ​ដំណឹង​ជា​ច្រើន​ ហើយ​បាន​កត់​ត្រា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នានា​ និង​បាន​ផ្សាយ​សំឡេង​របស់​ប្រទេស​នានា​ដែល​បាន​រួម​គ្នា​កសាង​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ ​លោក​បាន​បន្ត​ថា ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ហើយ​បាន​បង្ហាញ​ការ​រីក​ចំរើន​ដ៏​ផុលផុស​នៃ​ការ​កសាង​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ចំពោះ​ពិភពលោក ​ខ្ញុំ​សូម​តំណាង​រដ្ឋាភិបាល​ចិន​និង​តំណាង​នៃ​ប្រទេស​នានា​ដែល​ចូល​រួម​វេទិកា​ សំដែង​អំណរគុណ​ចំពោះ​អ្នក​សារ​ព័តមាន​ទាំង​អស់។​ថ្ងៃ​ទី​១៤​ខែ​ឧសភា ​យើង​បាន​រៀប​ចំ​ធ្វើ​ពិធី​សម្ភោធ​បើកនៃ​វេទិកា​កំពូល​និង​កិច្ច​ជំនួប​ជាន់​ខ្ពស់ ​អ្នក​ដឹក​នាំ​នៃ​ប្រទេស​មួយ​ចំនួន ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​និង​តំណាង​នៃ​ប្រទេស​ជាង​១០០​មក​ពី​មជ្ឈដ្ឋាន​រដ្ឋាភិបាល​ សហគ្រាស​និង​អ្នក​ប្រាជ្ញ​ផ្នែក​វិទ្យាសាស្រ្ត​បាន​ចូល​រួម ​មិត្ត​ទាំង​អស់​គ្នា​បាន​រួម​គ្នា​ពិគ្រោះ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​កសាង​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ក្នុង​បរិយាកាស​ដ៏​មេត្រី​ភាព​និង​ចុះ​សម្រុង​គ្នា ​ហើយ​បាន​លើក​ឡើង​នូវ​មតិ​និង​សំណើរ​ល្អ​ៗ​ជា​ច្រើន ​ហើយ​បាន​ទទួល​សមិទ្ធិផល​ជា​វិជ្ជមាន។

    លោកស៊ីជីនភីង​ថ្លែងថា ក្នុងអំឡុងពេល​វេទិកា ប្រទេសចិន​និង​ភាគីពាក់ព័ន្ធ​នានា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយចំនួន ។ រហូតដល់​បច្ចុប្បន្ន ប្រទេស​និង​អង្គការអន្តរជាតិ​ដែល​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ជាមួយ​ប្រទេសចិន​មានចំនួន​សរុប​ដល់ទៅ ៦៨ ។ ថ្ងៃ​នេះ ថ្នាក់ដឹកនាំ​នៃប្រទេស​ជាង ៣០ និងអ្នកទទួលខុសត្រូវ​អង្គការ​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ​បាន​រៀបចំធ្វើ​សន្និសីទកំពូល​តុមូល ពួកយើង​បាន​ផ្តោតជុំវិញ​ប្រធានបទ​អំពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ រួមគ្នា​កសាង​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ សម្រេចការឈ្នះ-ឈ្នះ​និង​អភិវឌ្ឍ​ជាមួយគ្នា បាន​ផ្លាស់ប្តូរ​មតិគ្នា​អំពី​ការបង្កើន​ការតភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គោលនយោបាយ ធ្វើឲ្យ​ទំនាក់ទំនង​ដៃគូ​កាន់តែ​ស៊ីជម្រៅ ជំរុញការ​តភ្ជាប់គ្នា​និង​ការជំរុញ​ការផ្លាស់ប្តូរ​ខាង​មនុស្សសាស្ត្រ​ជាដើម ដោយបាន​ឈានដល់​មតិឯកភាពគ្នា​យ៉ាងទូលំទូលាយ និងបាន​អនុម័តលើ​សេចក្តីថ្លែងការណ៍រួម ។ នេះគឺជា​សន្និសីទ​ដ៏ឧឡារិក​កម្រិតខ្ពស់​ដែល​សហគមន៍​អន្តរជាតិ​បាន​រៀបចំធ្វើ​ដោយផ្តោតជុំវិញ​ការកសាង​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ សន្និសីទ​បានបូកសរុប​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំ​មតិឯកភាពគ្នា​នៃភាគីនានា បានចង្អុល​បង្ហាញ​នូវ​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី​ការកសាង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ គូរប្លង់ផ្លូវ​និង​បញ្ជាក់ពី​គម្រោង​នៃប្រតិបត្តិការ ។

      ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​មួយ​អ្នក​យកព័ត៌មាន​ក្នុង​និង​ក្រៅ​ប្រទេស​ លោក​ Xi​ Jin​ ping​ ប្រធាន​រដ្ឋ​ចិន​បាន​ថែ្លង​ថា​ សន្និសីទ​លើក​នេះ​បាន​បញ្ចូន​សញ្ញា​វិជ្ជមាន​ដល់​ការ​ដែល​ភាគី​នានា​រួមគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​យុទ្ធសាស្រ្ត​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ ពួត​ដៃ​កសាង​អង្គភាព​រួម​នៃ​វាសនា​មនុស្សជាតិ។​

     ទី១​ យើង​សង្ឃឹម​នឹង​យក​ការអភិវឌ្ឍ​របស់​ខ្លួនឯង​តភ្ជាប់​នឹង​ការ​អភិវឌ្ឍ​រួម​នៃ​ពិភពលោក​ បញ្ជាក់​ច្បាស់​នូវ​គោលដៅ​និង​ទិស​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​យុទ្ធសាស្រ្ត​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ។​យើង​បាន​សំគាល់​ថា​ ការ​កសាង​នៃ​យុទ្ធសាស្រ្ត​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​បាន​ឈាន​ទៅ​ដល់​ដំណាក់កាល​ថ្មី​មួយ​ហើយ​វិវឌ្ឍន៍​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ការ​សម្រប​សម្រួល​គោលនយោបាយ​របស់​ប្រទេស​នានា​បាន​ពង្រឹង​ឥត​ឈប់ឈរ​ កម្មវិធី​ខាង​ផែ្នក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​បាន​ពន្លឿន​ការ​អនុវត្ត​បណ្តាញ​នៃ​ការ​តភ្ជាប់​ហេដ្ឋារចនាសម័្ពន្ធ​កំពុង​កកើត​ជា​រូរាង​ កម្រិត​ភាព​ងាយ​ស្រួល​នៃ​ការ​វិនិយោគ​ពាណិជ្ជកម្ម​បាន​លើក​កម្ពស់​ឥតឈប់ឈរ​ កិច្ចសហប្រតិបត្តិការ​ស្តីពី​ឧស្សាហកម្ម​និង​ហិរញ្ញវត្ថុ​បាន​ជំរុញេ​ទៅមុខ​ដោយ​មាន​ភាពនឹងនរ​ ការ​បា្រស្រ័យ​ទាក់ទង​គ្នា​រវាង​សង្គម​ស៊ីវិល​នៃ​បណ្តា​ប្រទេស​នានា​កាន់តែ​ជិត​ស្និទ្ធ។​ជំហាន​បន្ទាប់​ យើង​នឹង​បន្ត​សមិទ្ធផល​ពី​អ្នក​ជំនាន់​មុន​ហើយ​ត្រួស​ត្រាយ​អនាគត​ដើម្បី​ជំរុញ​ការកសាង​នៃ​យុទ្ធសាស្រ្ត​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ក្នុង​ក្របខណ្ឌ​កាន់តែ​ធំ​និង​គ្រប់​ថ្នាក់​កាន់​តែ​ទូលំ​ទូលាយ​ ហើយ​សែ្វង​រក​គម្រោង​ផែនការ​រួម​នៃ​ការ​ដោះ​ស្រាយ​ការប្រកួត​ប្រជែង​ធំ​និង​សំខាន់​នៃ​សេដ្ឋកិច្ច​លើពិភពលោក។​យើង​សង្ឃឹម​រួម​គ្នា​ជីក​កាយ​កម្លាំង​ចលករ​ថ្មី​នៃ​កំណើន​សេដ្ឋកិច្ច​តាម​ការកសាង​នៃ​យុទ្ធសាស្រ្ត​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ បង្កើត​វេទិកា​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ពិភពលោក​ទាំងមូល​ ជំរុញ​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម​ម្តង​ទៀត​មាន​តុល្យភាព​ សំដៅ​ឈាន​ទៅ​ដល់​គោលដៅ​នៃ​ការកសាង​អង្គភាព​រួម​នៃ​វាសនា​មនុស្សជាតិ៕​    

    ទី២ យើង​នឹង​ផ្សព្វផ្សាយ​បន្ត​នូវ​ស្មារតី​ផ្លូវ​សូត្រដោយ​ខិតខំប្រឹងប្រែងធ្វើ​កិច្ចសហប្រតិបត្តិការ​ដើម្បី​ឈ្នះ-ឈ្នះ។យើង​នឹង​បន្ត​ចាត់ទុក​ការ​​ពិគ្រោះពិភាក្សា​រួមគ្នា​ ​កសាង​និង​ចែករំលែក​រួមគ្នា​ជា​គោលការណ៍​ណែនាំ ​សំដៅ​ជំរុញ​ប្រទេស​នានា​តាម​បណ្តោយ​ខ្សែក្រវាត់​មួយ​អាច​និង​ផ្លូវ​មួយ​ប្រាស្រ័យ​ទាក់ទង​ផ្នែក​គោលនយោបាយ ​ការ​តភ្ជាប់​គ្នា​ផ្នែក​សំណង់ ពាណិជ្ជកម្ម​ដែល​មាន​ភាពរលូន​ មូលធន​រួមបញ្ចូលគ្នា​ព្រមទាំង​ភ្ជាប់ចិត្ត​គំនិត​របស់​ប្រជាជន​ ​យើង​សង្ឃឹម​ថា ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ដើម្បី​បើកទូលាយ​និង​ឈ្នះ-ឈ្នះ​ទាំង​អស់​គ្នា​។

    ទី៣ ​យើងនឹង​បន្ត​បង្កើន​ការ​សម្របសម្រួល​ផ្នែក​គោល​នយោបាយ​និង​ការ​តភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ឲ្យ​ក្លាយទៅ​ជា​កម្លាំង​ចម្រុះ​ដែល​រួមគ្នា​អភិវឌ្ឍន៍។​យើង​នឹង​សម្របសម្រួល​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​លើ​ផ្នែក​ពាណិជ្ជកម្ម ​វិនិយោគ​និង​​ហិរញ្ញវត្ថុ​ជាដើម ​ដើម្បី​តភ្ជាប់​ផែនការ​អភិវឌ្ឍន៍​កាន់តែស៊ីជម្រៅ ​រួមគ្នាគាំពារ​និង​អភិវឌ្ឍសេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ​ ​គាំទ្រ​ការ​តភ្ជាប់​កិច្ច​កសាង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​ជា​មួយ​នឹង​​ផែនការ​អភិវឌ្ឍន៍​របស់​​ប្រទេស​​អង្គការ​អន្តរជាតិ​និង​តំបន់​​ពាក់ព័ន្ធ​។

    ទី ៤ ​ផែនទីផ្លូវ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ដែល​យើង​បាន​រៀបចំ​នោះ​ បាន​កំណត់​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​និង​ផ្លូវ​អនុវត្ត ​។​ យើង​សង្ឃឹមថា ​ឆ្លងតាម​ការកសាង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសនានា​កាន់តែ​ខ្លាំងក្លា​ ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ល្អពេញ​លេញ ​ការអភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​កាន់តែ​មាន​កម្លាំងរស់រវើក​ កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ស៊ីជម្រៅ​និង​ការផ្លាស់ប្តូរ​ខាង​មនុស្សសាស្ត្រ​កាន់តែ​ជិតស្និទ្ធ​ផង​ដែរ ។​ យើង​យល់​ព្រមបន្ត​ចាត់ទុក​ការតភ្ជាប់គ្នា​ជាវិស័យ​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​ ។​ យើង​នៅនឹង​បង្កើន​ការតភ្ជាប់គ្នា​ខាង​វប្បធម៌​ ជំរុញ​ការសម្របសម្រួល​គ្នា​នៃ​ប្រព័ន្ធ​ស្តង់ដារ​និង​សណ្តាប់ធ្នាប់​របស់​ប្រទេសនានា ​។ ​យើង​គាំទ្រ​ការបង្កើន​ល្បឿន​កសាង​របៀង​សេដ្ឋកិច្ច​ យើង​ឯកភាពគ្នា​ពង្រីក​ផ្លូវ​ប្រមូលទុន​ បង្កើត​ប្រព័ន្ធ​ធានា​​ហិរញ្ញវត្ថុ​ដែល​មាន​ស្ថិរភាព​ជានិរន្តរភាព​និងអាច​គ្រប់គ្រង​ហានីភ័យ​បាន​ ។ ​យើង​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​​អប់រំ ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ព្រមទាំង​វប្បធម៌​ជាដើម ​ធ្វើឲ្យ​ការផ្លាស់ប្តូរ​ក្នុង​វិស័យ​ទេសចរណ៍​ ធនាគារគំនិត​និង​ប្រព័ន្ធ​សារព័ត៌មាន​ជាដើម​កាន់តែ​ជិតស្និទ្ធ​ យើង​នៅនឹង​សម្របតាម​គោលបំណង​របស់​ប្រជាជន​គ្រប់ប្រទេស ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការអភិវឌវឌ្ឍន៍​ជានិរន្តរភាព​ ប្រឆាំង​អំពើពុករលួយ​និង​ការកាត់បន្ថយ​ភាពក្រីក្រនិង​គ្រោះមហន្តរាយ​ជាដើម​ផងដែរ ។

     ទី​៥​ ​ឆ្លង​តាមរយៈ​វេទិកា​កំពូល​នេះ​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ដ៏​ប្រាកដប្រជា​ ​និង​ទទួល​បាន​សមិទ្ធផល​សេដ្ឋកិច្ច​ជាច្រើន​​។ ​ប្រទេស​ចិន​បាន​ដាកចេញ​​វិធានការ​ថ្មី​ៗ​ជាច្រើន​ដូច​ជា​លើ​វិស័យ​តភ្ជាប់​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ ​ជំរុញ​កិច្ច​កសាង​របៀង​សេដ្ឋកិច្ច​ ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​គម្រោង​ធំនិង​សំខាន់​ ​និង​ការ​បង្កើន​ការ​គាំទ្រ​មូលធន​ជាដើម​ដោយ​ទទួល​បាន​ការ​ស្វាគមន៍​ជា​ទូទៅ​ពី​បណ្តា​ភាគី​នានា​ក្នុង​កិច្ច​ប្រចុំ​​។ ​យើង​បាន​បង្កើត​បញ្ជី​រាយ​ឈ្មោះ​សមិទ្ធិផល​ជាង​២៧០​ប្រការ​​ ​ហើយ​សមិទ្ធផល​ទាំង​នេះ​នឹង​ក្លាយ​ជា​ការ​ទ្រទ្រង់​ដ៏​រឹងមាំ​សម្រាប់​កិច្ច​កសាង​យុទ្ធសាស្រ្ត​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ ក៏ដូច​ជា​បង្កើន​ទំនឿចិត្ត​របស់​បណ្តា​ភាគី​នានា​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​។

      លោក​ស៊ី​ ជីនភីង​បាន​ថ្លែង​ថា ពិនិត្យ​លើ​ស្ថានភាព​ពិគ្រោះ​ពិភាក្សា​ក្នុង​សន្និសីទ​ ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជំរុញ​កិច្ចកសាងយុទ្ធសាស្រ្ត​​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​" រួម​សហការ​ទប់​ទល់​នឹងបញ្ហា​​សេដ្ឋកិច្ច​អន្តរជាតិ​ដែល​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​ គឺ​សម​ស្រប​នឹង​ផល​ប្រយោជន៍រួម​​របស់​យើង​​ ហើយ​ក៏​ស្រប​តាម​គម្រោង​​អភិវឌ្ឍ​វែង​ឆ្ងាយ​នៃ​បណ្តា​ប្រទេស​នានា​ផង​ដែរ ។ យើង​មាន​ទំនុក​ចិត្ត​លើ​អនាគត​នៃកិច្ច​កសាងយុទ្ធសាស្រ្ត​​​"​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"​ ។ ​ក្រៅ​ពីនេះ​ កិច្ចកសាងយុទ្ធសាស្រ្ត​​"​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"​ជា​ស្ថាបត្យកម្ម​រយៈ​ពេល​យូរ​ ត្រូវ​ការ​បណ្តា​ភាគី​នានា​ប្រកៀក​ស្មា​គ្នា​ធ្វើ​កិច្ចសហប្រតិបត្តិការ​ និង​​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ សំដៅ​ទទួល​​បាន​នូវ​សមិទ្ធផល​ជាក់​ស្តែង​​ ។ ខ្ញុំ​បាន​ប្រ​កាស​​ក្នុង​វេទិកា​កំពូល​ថា ប្រទេស​ចិន​នឹង​រៀបចំ​ធ្វើ​​វេទិកា​កំពូល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អ​ន្តរជាតិ​ស្តីពី​យុទ្ធសាស្រ្ត​"​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"​លើក​ទី ២ នៅ​ឆ្នាំ ២០១៩​។ ខ្ញុំ​ជឿ​ជាក់​ថា ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ យុទ្ធសាស្រ្ត​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"​ប្រាកដ​ជា​អាច​ក្លាយ​ទៅជា​ផ្លូវ​សន្តិភាព ផ្លូវ​រុង​រឿង​ ផ្លូវ​បើកទូលាយ​​ ផ្លូវ​ច្នៃ​ប្រឌិត​ថ្មី និង​ផ្លូវ​អរិយធម៌ជាក់​ជា​ពុំ​ខាន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ