ក្នុងនាមជាសន្និសីទប្រធានបទមួយក្នុងចំណោមសន្និសីទប្រធានបទទាំង៦នៃវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយនេះ សន្និសីទអំពី"ការបង្កើនការទំនាក់ទំនងគ្នារវាងដួងចិត្តប្រជាជន"បានយកពាក្យស្លោករួមគ្នាកសាងស្ពាននៃដួងចិត្តប្រជាជននិងជំរុញការអភិវឌ្ឍនិងភាពចំរុងចម្រើនរួមគ្នាជាប្រធានបទដោយបានបើកធ្វើនៅរសៀលថ្ងៃទី១៤ខែឧសភា ហើយមានតំណាងជាង៤០០រូបមកពីស្ថាប័នរដ្ឋាភិបាល គណៈបក្ស សហគ្រាសនិងអង្គការសង្គមស៊ីវិលនៃប្រទេសជាង៦០បានចែករំលែកបទពិសោធន៍ក្នុងការចូលរួមកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ ព្រមទាំងរៀបរាប់ពីរឿងដួងចិត្តប្រជាជនដែលមានទំនាក់ទំនងគ្នាជាមួយយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។