ថ្ងៃទី១៣ខែឧសភា នៅក្រុងប៉េកាំង លោកវ៉ាងយីរដ្ឋមន្រ្តីការបរទេសចិនបានជួបពិភាក្សាជាមួយលោកស្រីRetnoរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីដែលអញ្ជើញមកប្រទេសចិនដើម្បីចូលរួមវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។
លោកវ៉ាងយីបានថ្លែងថា ប្រទេសចិនរីករាយឈរលើមូលដ្ឋាននៃគោលការណ៍ពិគ្រោះពិភាក្សារួមគ្នា កសាងនិងចែករំលែករួមគ្នា បង្កើនការតភ្ជាប់គ្នារវាងផ្លូវសូត្រលើសមុទ្រនៃសតវត្សរ៍ទី២១និងយុទ្ធសាស្រ្តអំពីGlobal Maritime Nexusរបស់ឥណ្ឌូនេស៊ីប្រគៀកស្មាគ្នាជំរុញការអភិវឌ្ឍនិងភាពចម្រុងចម្រើនជាមួយគ្នា ព្រមទាំងគាំពារសន្តិភាពនិងស្ថិរភាពតំបន់។