សម្តេចហ៊ុនសែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា ​ការផ្តួចផ្តើមគំនិត​ស្តីពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​គឺ​សមស្រប​នឹង​គម្រោង​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​
2017-05-13 15:14:51  cri  Web Editor:Sun
    វេទិកាកំពូល​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ជិតនឹង​បើកធ្វើ​នៅក្រុងប៉េកាំង​ ។ ​សម្តេចហ៊ុនសែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​វេទិកានេះ​ ហើយ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេសចិន​ផងដែរ​ ។ ​មុនចេញ​ដំណើរ ​សម្តេចហ៊ុនសែន​បាន​ឆ្លើយតប​ជា​លាយលក្ខអក្សរ​មក​កាន់​វិទ្យុ​អន្តរជាតិចិន​ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហ្វា ​កាសែត​ប្រជាជនចិន​និងកាសែត​យុវជន​ចិន​ថា ​ការផ្តួចផ្តើម​គំនិត​ស្តីពី​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​គឺ​យកចិត្តទុកដាក់​និង​សម្រប​សម្រួល​គោលនយោបាយ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​ជាដៃគូ​ដោយ​ឈរលើ​មូលដ្ឋាន​​គោរពគ្នាទៅ​វិញ​ទៅមក ​ហើយ​នេះគឺ​សមស្រប​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ប្រទេសកម្ពុជា​យ៉ាង​ល្អប្រសើរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ