ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​នៅរុស្ស៊ី​ថ្លែងថា​ យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​បាន​បើក​ទូលំទូលាយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេសចិន​និងរុស្ស៊ី​
2017-05-13 15:14:20  cri  Web Editor:Sun
    ថ្ងៃទី១២​ខែឧសភា​ លោក ​Li ​hui​ ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​រុស្ស៊ី​បាន​ចេញផ្សាយ​អត្ថបទ​នៅលើ​កាសែត​Trud​របស់​ប្រទេស​រុស្ស៊ី​ដែលមាន​ចំណងជើងថា ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ គឺជា​វេទិកាថ្មី​សម្រាប់​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ចិននិង​រុស្ស៊ី​កាន់តែ​ស៊ីជម្រៅ​ ។​ ខ្លឹមសារ​អត្ថបទ​បាន​បញ្ជាក់ថា​ ការតភ្ជាប់​យុទ្ធសាស្ត្រ​នៃ​ការកសាង​ខ្សែក្រវាត់មួយ​និងផ្លូវ​មួយ​និង​ការកសាង​សម្ព័ន្ធ​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​ បាន​ទទួល​សមិទ្ធផល​គ្រាដំបូង​ហើយ​ ដែល​បាន​បើក​ទូលំទូលាយ​​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​និង​ថ្មីៗ​រវាង​ប្រទេសចិន​និង​រុស្ស៊ី ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ