អគ្គនាយកដ្ឋានជាតិបោះពុម្ភៈផ្សាយព័ត៌មាននិងវិទ្យុ ភាពយន្តនិងទូរទស្សន៍ចិនបានថ្លែងថា កិច្ចសហប្រតិបត្តិការខាងវណ្ណកម្មខ្សែភាពយន្តជាមួយប្រទេសតាមខ្សែក្រវាត់មួយនិងផ្លូវមួយនឹងកាន់តែច្រើនឡើងៗ
2017-05-12 10:23:38 cri Web Editor:Sun
រសៀលថ្ងៃទី១១ខែឧសភា លោក Tong gang អគ្គនាយកដ្ឋានជាតិបោះពុម្ភៈផ្សាយព័ត៌មាននិងវិទ្យុ ភាពយន្តនិងទូរទស្សន៍ចិនបានថ្លែងនៅក្នុងសន្និសីទព័ត៌មានដែលបើកធ្វើដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថា វណ្ណកម្មខ្សែភាពយន្តមានអាទិភាពពិសេសក្នុងវិស័យភាពយន្តនេះ ។ វិស័យភាពយន្តនឹងជំរុញចិត្តប្រជាជនផ្សាភ្ជាប់គ្នានិងធ្វើឲ្យការផ្លាស់ប្តូរខាងវប្បធម៌ឲ្យកាន់តែស៊ីជម្រៅ នៅពេលអនាគត នឹងបង្កើនកិច្ចសហប្រតិបត្តិការខាងវណ្ណកម្មខ្សែភាពយន្តរវាងប្រទេសចិននិងប្រទេសតាមខ្សែក្រវាត់មួយនិងផ្លូវមួយឲ្យកាន់តែច្រើនឡើងៗ ។