វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តជាតិស្តីពីយុទ្ធសាស្ត្រ" ខ្សែក្រវាត់មួយនិងផ្លូវមួយ " នឹងបើកធ្វើនៅថ្ងៃទី 14 ដល់15 ខែឧសភានេះនៅក្រុងប៉េកាំង ។ លោក Bounngang Vorachith ប្រធានរដ្ឋឡាវនឹងអញ្ជើញទៅចូលរួមវេទិកា ។ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន លោកស្រី Boudthasavong ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅប្រទេសចិនបានថ្លែងថា គំនិតផ្តួចផ្តើមអំពីយុទ្ធសាស្ត្រ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"មានភាពស៊ីសង្វាក់គ្នាខ្ពស់ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឡាវ ប្រទេសឡាវសង្ឃឹមថាឆ្លងតាមរយៈការកសាងយុទ្ធសាស្ត្រ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"នេះអាចបង្កើនការអភវឌ្ឍខ្លួនឯង ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការដោយមានប្រសិទ្ធភាពជាមួយនឹងបណ្តាប្រទេសជិតខាងនានា ។