ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំនៅប្រទេស​​ចិន​ថ្លែង​ថា​ ការដែល​យុទ្ធសាស្ត្រ​អភិវឌ្ឍអាស៊ាន​តភ្ជាប់​ជាមួយ​នឹង​គំនិត​ផ្តួច​ផ្តើម​ស្តីពី​" ខ្សែក្រវាត់មួយនិង​ផ្លូវ​មួយ "​មាន​អំណោយ​ផល​ដល់​ការ​សម្រេច​បាននូវ​ភាព​រុងរើង​ថ្កុំថ្កើងដូច​គ្នា
2017-05-11 15:53:48  cri  Web Editor:Li

     ថ្ងៃទី ៩ ខែ​ឧសភា​ លោក Romana ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំនៅប្រទេស​ចិន​បានថ្លែង​នៅក្រុង​ប៉េកាំង​ថា​ សព្វថ្ងៃនេះ​ អាស៊ាន​កំពុង​អនុវត្ត​គម្រោង​ទូទៅ​អំពីការ​តភ្ជាប់គ្នា​អាស៊ាន​ឆ្នាំ​2025 និង​ផែនទី​បង្ហាញ​ផ្លូវ​អភិវឌ្ឍ​នៃ​សហគមន៍សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ2025 ។ ​គម្រោង​ទាំង​នេះ​អាច​តភ្ជាប់​ជាមួយ​នឹង​គំនិត​ផ្តួចផ្តើម​អំពី​"ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​"របស់​ប្រទេស​ចិន​ ដែល​អំណោយផល​ដល់​ការ​សម្រេចបាន​នូវ​ភាព​រុងរើងថ្កុំថ្កើងដូច​​គ្នា​ក្នុង​តំបន់ ។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ