ម៉ោង ១៩ និង ៧ នាទីថ្ងៃទី ២៧ ខែមេសា អវកាសយានផ្ទុកទំនិញសញ្ញាធានចូវលេខ ១ និងបន្ទប់ពិសោធន៍អវកាសសញ្ញាធានកុងលេខ ២ បានបញ្ចប់ការពិសោធន៍ការបញ្ចូលថាមពលដោយរំសេវសម្រាប់ជំរុញដល់ការបញ្ជូនគ្រាប់កាំជ្រួចនៅលើផ្លូវគោចរជាលើកដំបូងដោយជោគជ័យ នេះជាសញ្ញាកត់សម្គាល់ថា ភារកិច្ចហោះហើររបស់ធានចូវលេខ ១ ទទួលបានជោគជ័យដោយគាប់ប្រសើរ ។ ការវាយទម្លុះនិងក្តាប់បានបច្ចេកទេសអំពីការបញ្ចូលថាមពលដោយរំសេវសម្រាប់ជំរុញដល់ការបញ្ជូនគ្រាប់កាំជ្រួចនៅលើផ្លូវគោចរ បានធ្វើឲ្យប្រទេសចិនក្លាយទៅជាប្រទេសទី ៣ លើពិភពលោកដែលក្តាប់បច្ចេកទេសគន្លឹះនេះដោយឯករាជ្យ ៕