លោ Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាថែ្លងថា ការដែលសមេ្តចហ៊ុនសែននាយករដ្ឋមន្រ្តីនឹងចូលរួមវេទិកាកំពូលស្តីពីយុទ្ធសាស្រ្តខែ្សក្រវាត់មួយនិងផ្លូវមួយព្រមទាំងនឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនបា្រកដជានឹងទទួលបានសមិទ្ធផលចើ្រនជាក់ជាមិនខាន។
2017-04-26 13:42:12 cri Web Editor:Wei wei
វេទិកាកំពូលអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខែ្សក្រវាត់មួយនិងផ្លូវមួយនឹងធើ្វឡើងពីថៃ្ងទី១៤ដល់ថៃ្ងទី១៥ខែឧសភានៅក្រុងប៉េកាំង។ពេលផ្តល់បងសម្ភាសន៍ពិសេសដល់អ្នកយកព័ត៌មាននាពេលថ្មីៗនេះ លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបានថែ្លងថា ដល់ពេសនោះ សមេ្តចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជានឹងដឹកនាំគណៈប្រតិភូសំខាន់ៗទៅក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាកំពូលព្រមទាំងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន។ខ្ញុំជឿជាក់ថា ទស្សនកិច្ចលើកនេះបា្រកដជានឹងទទួលបានសមិទ្ធផលច្រើនជាក់ជាមិនខាន ហើយធើ្វឲ្យកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមមួយកំរិតទៀត ព្រមទាំងជំរុញឲ្យកិច្ចសហប្រតិបត្តិការជាក់សែ្តងដែលមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក្នុងគ្រប់វិស័យនៃប្រទេសទាំងពីរឈានដល់កំរិតកាន់តែខ្ពង់ខ្ពស់៕