ភាគីចិនរំលឹកឡើងវិញថា កោះ Diao yu ជាទឹកដីប្រទេសចិន ទាមទារឲ្យភាគីជប៉ុនគោរពប្រវត្តិសាស្ត្រនិងការពិតជាក់ស្តែង
2017-03-28 10:53:15 cri Web Editor:Sun Lingling
ថ្ងៃទី២៧ខែមីនា លោកស្រី Hua Chunying អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានរំលឹកឡើងវិញក្នុងសន្និសីទអ្នកសារព័ត៌មានជាប្រចាំថា កោះ Diao yu ព្រមទាំងកោះរណបគឺជាទឹកដីប្រទេសចិនជាប់រហូតមក មិនថាភាគីជប៉ុននិយាយថាម៉េច ឬធ្វើយ៉ាងដូចម្តេចក៏ដោយ សុទ្ធតែមិនអាចកែប្រែការពិតដែលកោះ Diao yu ជាទឹកដីរបស់ប្រទេសចិននោះទេ ។ ភាគីចិនទាមទារឲ្យភាគីជប៉ុនគោរពប្រវត្តិសាស្ត្រនិងការពិតជាក់ស្តែង បញ្ឈប់ការបង្ករឿងហេតុលើបញ្ហាមានពាក់ព័ន្ធ ។