លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​រាស្រ្ត​ទីបេត៍
2017-03-08 15:29:52  cri  Web Editor:Zhai Qianqian

     ​​  នៅ​ព្រឹក​ថ្ងៃទី ៧ ខែមីនា​ ពេល​ចូល​រួ​ម​ការ​ពិនិត្យ​ពិភាក្សា​អំពី​​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​​របស់​គណៈប្រតិភូ​តំណាង​រាស្រ្ត​​ទីបេត៍ដែល​ចូលរួម​សន្និសីទ​​លើក​ទី ៥ នៃ​មហាសន្និបាត​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និតីកាល​ទី ១២  លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​​បាន​ថ្លែង​ថា ទីបេត៍​មាន​ឋានៈ​ពិសេស​និង​សំខាន់​សម្រាប់​រចនាសម្ព័ន្ធ​ទូទាំង​ប្រទេស​ ។ ដូច្នេះ​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​ចំណុច​សំខាន់​នៃ​​ការ​ធានា​និង​កែ​លម្អ​ជីវភាព​រស់​នៅរបស់​ប្រជាជន​ ត្រូវ​ធ្វើ​ការងារ​​ជុំវិញវិស័យដែល​ប្រជាពលរដ្ឋ​​យក​ចិត្ត​ទុក​ដាក់​ ដូចជា​ការ​​​អប់​រំ​​ សុខាភិបាល​ និង​ការ​ផ្គត់​ផ្គង់កម្តៅ​ជាដើម និង​លើក​កម្ពស់​មូលដ្ឋាននៃ​កម្រិត​សេវាកម្ម​សាធារណៈ​ ក៏​ដូច​ជា​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​មុខ​របរ​ដែល​មាន​ឧត្តមានុភាព​ ដូចជា​ទេសចរណ៍​ ថាមពល​ស្អាត​ និង​ឱសថ​និង​វេជ្ជសាស្រ្ត​ជនជាតិ​ជាដើម​ ។ បន្ថែម​ការគាំទ្រ​និង​ការ​​បណ្តាក់​ទុន​​លើ​​វិស័យ​គមនាគមន៍​ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​អគ្គីសនី​ជាដើម ។ បង្កើន​​​កម្លាំង​ជម្នះ​​ឧបសគ្គសម្រាប់​​ការបម្រះ​​ចេញ​ផុត​ពី​ភាព​ក្រី​ក្រ​ ជា​ពិសេស​គឺ​​កែ​លម្អ​បរិយាកាសបង្ក​បង្កើត​ផល​និងលក្ខ​ខណ្ឌ​​រស់​នៅ​របស់​ប្រជាជន​នៅ​តំបន់​ព្រំដែន​ ។ ពង្រឹង​​ដោយ​ពេញ​ទំហឹង​នូវ​សាមគ្គីភាព​ជនជាតិ​ ជំរុញ​ឲ្យ​ទំនាក់​ទំនង​សាសនា​មាន​ភាព​ចុះ​សម្រុងនិង​សុខដុមនីយកម្ម​​ ក្នុង​ន័យ​បង្កើត​ជា​កម្លាំងប្រមូល​ផ្តុំ​ដ៏​​ខ្លាំង​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ រួម​គ្នា​គាំពារ​ស្ថិរភាព​ក្នុង​សង្គម​និង​រក្សាភាព​សុខសាន្ត​​រយៈ​ពេល​យូរ​​អង្វែង​ក្នុង​តំបន់​ទីបេត៍ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ