បញ្ញាវន្ត​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រទេស​អាស៊ាន​យកចិត្តទុក​ដាក់ទៅលើ​សមិទ្ធផល​ខាង​ការអភិវឌ្ឍន៍​នៃប្រទេសចិន ព្រមនិង​មហាសន្និបាត​ទាំង២នៃប្រទេសចិន
2017-03-02 16:09:46  cri  Web Editor:Chen Zhihua

    ប្រទេសចិន​បាន​ឈាន​ចូល​រយៈពេល​មហាសន្និបាត​ទាំង២នៃ​ប្រទេស​ចិន។​ សមិទ្ធផល​ខាង​ការ​អភិវឌ្ឍន៍​នៃ​ប្រទេសចិន​ ព្រមនិង​មហាសន្និបាត​ទាំង២នៃប្រទេស​ចិន​បាន​បណ្តាល​អោយ​មតិ​ពិភពលោក​ដែល​រួមមាន​បញ្ញាវន្ត​និង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រទេស​អាស៊ាន​យកចិត្ត​ទុកដាក់​យ៉ាងទូលាយ។

កាសែត​Lianhezaobaoនៃ​ប្រទេស​សិង្ហបូរី​បាន​ចេញផ្សាយ​អត្ថបទ​របស់​លោក​Zhengyongnianប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​អាស៊ីបូព៌ា​នៃ​សកលវិទ្យាល័យ​រដ្ឋ​របស់​សិង្ហបូរី។​អត្ថបទ​នេះបាន​ចែង​ថា ​ មហាសន្និបាត​ទាំង​២​នៃ​ប្រទេស​ចិន​ជិត​នឹង​បើក​ធ្វើនៅ​ខែមីនា​ខាងមុខ​នេះ​  សន្និសីទ​អន្តរជាតិ​អំពី​យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​នឹង​បើក​ធ្វើ​នៅ​ខែ​ឧសភា  សន្និសីទអ្នក​ដឹកនាំ​ប្រទេស​Bricsនឹង​បើក​ធ្វើ​នៅ​ទីក្រុង​Xiamenនៅ​ខែ​កញ្ញា​  មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​លើក​ទី​១៩​នៃ​បក្សកុម្មុយនិស​ចិន​នឹងបើក​ធ្វើនៅ​ខែតុលា​ ដែល​អ្វី​ទាំង​អស់​នេះ​ សុទ្ធតែ​ជា​រឿង​ដែល​ពិភពលោក​យកចិត្តទុកដាក់ ។​ជាការពិតណាស់​  សកម្មភាព​នៃ​កិច្ចការ​នយោបាយ​និង​ការ​ទូត​របស់​ប្រទេស​ចិន​នា​សព្វ​ថ្ងៃ​នេះ សុទ្ធ​សឹងតែ​នាំ​អោយ​មាន​ការយកចិត្តទុក​ដាក់​ពី​ពិភពលោក​ទាំងមូល  ។​ ការយកចិត្ត​ទុកដាក់​ទៅ​លើ​ប្រទេស​ចិន​បាន​ក្លាយ​ទៅជា​ការ​ចាំបាច់​នៃ​ការ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ប្រទេស​នានា។

    ប្រធាន​ប្រតិបត្តិការ​ទីមួយ​នៃ​ឃ្លាំង​ប្រាជ្ញា​ប្រទេស​ថៃ​បាន​វែក​ញែក​ថា​ ការ​ទូត​គោល​នយោបាយ​របស់​ប្រទេស​ចិន​នា​ឆ្នាំ​២០១៦​ គឺ​កាន់​តែ​សកម្ម​  កាន់​តែ​រីកចំរើន​ កាន់តែ​មាន​ជំនឿចិត្ត​និង​កាន់​តែ​ចាស់ទុំ។​គោល​នយោបាយ​ ការ​ទូត​របស់​ប្រទេស​បាន​ទទួល​ការ​រីកចំរើន​ដោយ​គ្រប់ជ្រុង​ជ្រោយ ហើយ​ទំនាក់​ទំនង​ខាង​នយោបាយ​ជា​មួយ​ប្រទេស​ដទៃទៀតក៏​កាន់​តែ​មាន​ស្ថិរភាព។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ