លោកYangJiechiជួបសន្ទនា​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក
2017-03-01 09:31:49  cri  Web Editor:Xu Xiaoxia

    ថ្ងៃ​ទី ២៨ ខែកុម្ភៈ​តាម​ម៉ោងតំបន់ លោក​Yang Jiechi ទីប្រឹក្សា​កិច្ចការ​រដ្ឋចិន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​បាន​ជួបសន្ទនា​ជាមួយ​លោក​Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នៅ​ក្រសួងការបរទេស​អាមេរិក ។

    លោក​Yang Jiechi បាន​ថ្លែងថា មុននេះ​មិនយូរ​ប៉ុន្មាន ពេល​លោក​ស៊ីជីនភីង ប្រធាន​រដ្ឋចិន​ទាក់ទង​ជាមួយ​លោកត្រាំ ប្រធានាធិបតីអាមេរិក​តាម​ទូរសព្ទ បាន​យល់ព្រម​ជាឯកច្ឆ័ន្ទ​អំពី​ការរួមគ្នា​ខិតខំប្រឹងប្រែង​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​សម្រេច​ការអភិវឌ្ឍន៍​កាន់តែ​ធំ ។ ដំណាក់កាល​ក្រោយ ភាគីចិន​រីករាយ​រួមជាមួយ​ភាគីអាមេរិក អនុលោមតាម​មតិ​ឯកភាពគ្នា​របស់​ប្រមុខរដ្ឋ​ប្រទេស​ទាំងពីរ ប្រកាន់ខ្ជាប់​គោលការណ៍​ដែល​មិនបដិបក្ខគ្នា គោរពគ្នា សហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​រីកចម្រើន​ដោយ​បរិសុទ្ធ​និង​នឹងនរ ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​និង​ប្រទេស​នានា​លើ​ពិភពលោក ។

    លោក​Tillerson​ថ្លែងថា លោក​ប្រធានាធីបតី​ត្រាំ​និង​លោក​ប្រធាន​រដ្ឋចិន​ស៊ីជីនភីង​បាន​កំណត់​នូវ​ទិសដៅ​ដែល​សកម្ម​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​អាមេរិក​និង​ចិន ។ ភាគីអាមេរិក​រីករាយ​ខិតខំប្រឹងប្រែង​ជាមួយ​ភាគី​ចិន ដោះស្រាយ​បញ្ហា​រសើប​ដោយ​សមរម្យ​និង​ឆ្លងតាម​ការពិគ្រោះពិភាក្សា ធ្វើឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​ទទួលបាន​ការរីកចម្រើន​កាន់តែល្អ រួមវិភាគទាន​កាន់តែ​ច្រើន​ដើម្បី​ជំរុញ​សន្តិភាព​និង​ភាពរុងរឿង​អន្តរជាតិ​និង​តំបន់ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ