ថ្ងៃទី២៧ខែកុម្ភៈ លោក Hwang Kyo-ahn នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងដែលកាន់អំណាចជំនួសប្រធានាធិបតីបានបដិសេធពន្យារពេលនៃការស៊ើបអង្កេតរបស់ក្រុមអយ្យការពិសេសដែលទទួលខុសត្រូវនូវរឿងដែលមនុស្សជំនិតជ្រៀតជ្រែកកិច្ចការនយោបាយរបស់ប្រទេសកូរ៉េខាងត្បូង នេះគឺមានន័យថា សកម្មភាពពិនិត្យអង្កេតជាផ្លូវការរបស់ក្រុមអយ្យការពិសេសនឹងបញ្ចប់នៅថ្ងៃទី២៨ខែកុម្ភៈនេះ ។
ថ្ងៃដដែល អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបានថ្លែងថា លោក Hwang Kyo-ahn ធ្វើសេចក្តីសម្រេចចិត្តនេះគឺដើម្បីចៀសវាងកុំឲ្យការពិនិត្យអង្កេតរបស់ក្រុមអយ្យការពិសេសជះឥទ្ធិពលទៅលើការខិតខំប្រឹងប្រែងរបស់ផ្នែកមានពាក់ព័ន្ធដើម្បីលំនឹងកិច្ចការនយោបាយជាតិ ព្រមទាំងការបោះឆ្នោតដែលនឹងរៀបចំធ្វើនៅឆ្នាំនេះផងដែរ ។