លោកវ៉ាងយី រដ្ឋមន្ត្រី​ការបរទេស​ចិន​ជួបសន្ទនា​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី
2017-02-17 15:10:33  cri  Web Editor:Xu Xiaoxia

    ថ្ងៃ​ទី ១៦ ខែកុម្ភៈ​តាម​ម៉ោងតំបន់ លោកវ៉ាងយី រដ្ឋមន្ត្រី​ការបរទេស​ចិន​ដែល​កំពុង​អញ្ជើញ​ចូលរួម​សន្និសីទ​រដ្ឋមន្ត្រី​ការបរទេស​ក្រុម​ប្រទេស ២០ នៅក្រុងBonn​ប្រទេសអាល្លឺម៉ង់​បាន​ជួបសន្ទនា​ជាមួយ​លោក​Sergei Lavlov ។

    លោក​វ៉ាងយី​ថ្លែងថា ក្នុង​សភាពការណ៍​បច្ចប្បន្ន​ដែល​ស្ថានការណ៍​អន្តរជាតិ​និង​តំបន់​មានភាព​ស្មុគ្រស្មាញ​និង​ប្រែប្រួល ក្នុង​នាមជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ដោយ​គ្រប់ជ្រុងជ្រោយ ភាគី​ទាំងពីរ​ចិន​និង​រុស្ស៊ី​គួរតែ​បន្ត​គាំទ្រគ្នា​យ៉ាង​ម៉ឺងម៉ាត់ បន្ត​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​គ្រប់ផ្នែក​កាន់តែ​ស៊ីជម្រៅ បន្ត​ដើរ​តួនាទី​លំនឹង​ជាយុទ្ធសាស្ត្រ​ក្នុង​កិច្ចការ​អន្តរជាតិ ។

    លោក​Lavlov​គូសបញ្ជាក់ថា ភាគី​រុស្ស៊ី​រីករាយ​រួមជាមួយ​ភាគីចិន​រៀបចំ​កម្មវិធី​ទ្វេភាគី​ដ៏សំខាន់​រវាង​ប្រទេសទាំងពីរ​ក្នុង​ឆ្នាំនេះ​ឲ្យបាន​ល្អ បង្កើន​ការផ្លាស់ប្តូ​និង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ក្នុង​កិច្ចការ​អន្តរជាតិ ។

    ភាគី​ទាំងពីរ​នៅបាន​ផ្លាស់ប្តូរ​មតិគ្នា​អំពី​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​នាពេល​បច្ចុប្បន្ន យល់ព្រម​នឹងបន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ធ្វើការ​ខិតខំ​ប្រឹងប្រែង​ថ្មី​ដើម្បី​រួមគ្នា​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ឧបទ្វីប​និង​ជំរុញ​ការរៀបចំ​ការសន្ទនា​និង​ការចរចា​ឡើងវិញ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ