ក្រសួង​ការ​បរទេស​ចិន​បង្ហាញ​ថា ​ភាគី​ចិន​ប្រឆាំង​កូរ៉េ​ខាង​ជើង​បង្ហោះ​គ្រាប់​មីស៊ីល​ដែល​បាន​ល្មើស​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ
2017-02-14 15:45:56  cri  Web Editor:Ma Xiaoqing

     សំដៅ​ចំពោះ​ការ​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បង្ហោះ​គ្រាប់​មីស៊ីល​បាឡេស្ទិក​យុទ្ធសាស្រ្ត​ចម្ងាយ​ឆ្ងាយ​មធ្យម​ដី​ទល់​ដី​មួយ​គ្រាប់​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ ​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ ​លោក ​GengShuangអ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ទី​ក្រុង​ប៉េកាំង​ថា ​ភាគី​ចិន​ប្រឆាំង​ប្រទេស​កូរ៉េ​ខាង​ជើង​ធ្វើ​សកម្មភាព​បង្ហោះ​គ្រាប់​មីស៊ីល​មាន​ពាក់​ព័ន្ធ​ដែល​ល្មើស​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ហើយ​អំពាវ​នាវ​ឲ្យ​ភាគី​នានា​រក្សា​ការ​អត់​ធ្មត់ ​រួម​គ្នា​គាំពារ​សន្តិភាព​និង​ស្ថេរភាព​នៅ​តំបន់​នេះ។

      មាន​ដំណឹង​ផ្សាយ​ឲ្យ​ដឹង​ថា ​ប្រទេស​អាមេរិក​និង​ប្រទេស​ជប៉ុន​កំពុង​តែ​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​កោះ​ធ្វើ​សន្និសីទ​ជា​បន្ទាន់​អំពី​ប្រទេស​កូរ៉េ​ខាង​ជើ​បង្ហោះ​គ្រាប់​មីស៊ីល​។ ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ដែល​ធ្វើ​នា​ថ្ងៃ​ដដែល​ ​មាន​អ្នក​យក​ព័ត៌មាន​សួរ​ថា ​តើ​ភាគី​ចិន​គាំទ្រ​ក្រុម​ប្រឹក្សា​សន្តិសុខ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង​ឬ​អត់​?លោក ​GengShuang​ឆ្លើយ​តប​ថា ​សេចក្តី​សម្រចេ​ចិត្ត​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​មាន​ការ​កំណត់​យ៉ាង​ច្បាស់​ទៅ​លើ​ការ​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​ធ្វើ​សកម្មភាព​បង្ហោះ​គ្រាប់​មីស៊ីល​ដោយ​ប្រើ​បច្ចេកទេស​គ្រាប់​មីស៊ីល​បាឡេស្ទិក។​ភាគី​ចិន​ប្រឆាំង​ប្រទេស​កូរ៉េ​ខាង​ជើង​ធ្វើ​សកម្មភាព​បង្ហោះ​គ្រាប់​មីស៊ីល​មាន​ពាក់​ព័ន្ធ​ដែល​ល្មើស​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​។ភាគី​នានា​សុទ្ធ​តែ​ត្រូវ​រក្សា​ការ​អត់​ធ្មត់ ​រួម​គ្នា​គាំពារ​សន្តិភាព​និង​ស្ថេរភាព​នៅ​តំបន់​នេះ
ទាក់ទង​ជាមួយ​យើង​ខ្ញុំ