ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ថ្លែង​ថា​នឹង​បន្ត​ដាស់​តឿន​ភាគី​ម៉ាឡេស៊ី​ឲ្យ​បង្កើន​ការ​រុក​រក​និង​ជួយ​សង្រ្គោះ​អ្នក​ដែល​បាត់​ការ​ទាក់​ទង​ក្នុង​រឿង​នាវា​លិច
2017-02-02 14:21:48  cri  Web Editor:Ma Xiaoqing

      ថ្ងៃ​ទី​១​ខែ​កុម្ភៈ​លោក ​HuangHuiKang ​ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ថ្លែង​នៅ​រដ្ឋ​Sabah​ថា ​នឹង​មិន​បោះ​បង់​ចោល​ការ​រុក​រក​និង​ជួយ​សង្រ្គោះ​អ្នក​ដែល​បាន​បាត់​ការ​ទាក់​ទង​ទាំង​​៦​នាក់​ក្នុង​រឿង​នាវា​លិច​នៅ​រដ្ឋ​Sabah​ ដាស់​តឿន​ឲ្យ​ភាគី​ម៉ាឡេស៊ី​បន្ត​បង្កើន​ការ​រុក​រក​និង​ជួយ​សង្រ្គោះ​ ហើយ​ធ្វើ​ការងារ​ព្យាបាល​អ្នក​ទេសចរ​ដែល​បាន​ត្រូវ​ជួយ​សង្រ្គោះ​ និង​ពិនិត្យ​ឲ្យ​ហ្មត់ចត់​នូវ​មូល​ហេតុ​នាវា​លិច។

     នា​ថ្ងៃ​ដដែល​ ​លោក ​HuangHuiKang ​បាន​ជួប​សន្ទនា​ជា​មួយ​លោក ​MoussaOman ​រដ្ឋមន្រ្តី​ទី​១​នៃ​រដ្ឋ​Sabah។​លោក ​MoussaOman​ សន្យា​ចំពោះ​ភាគី​ចិន​ថា​ ​រដ្ឋបាល​នៃ​រដ្ឋ​Sabah​នឹង​បំពេញ​តាម​ការ​យកចិត្តទុកដាក់​ទាំង​អស់​របស់​ភាគី​ចិន​ដោយ​ពេញ​ទំហឹង ​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​​រុក​រក​និង​ជួយ​សង្រ្គោះ​អ្នក​ដែល​បាត់​ការ​ទាក់​ទង​​ក្នុង​រឿង​នាវា​លិច។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ