មនុស្ស ២២ នាក់​បានត្រូវ​ជួយសង្គ្រោះ​ក្នុង​រឿង​នាវាលិច​នៅ​រដ្ឋសាបា​នៃ​ប្រទេស​ម៉ាឡេស៊ី ហើយមាន​អ្នកទេសចរ​ចិន ៣ នាក់​បាន​ស្លាប់​បាត់បង់​ជីវិត
2017-01-30 14:44:39  cri  Web Editor:Xu Xiaoxia

    នាយប់​ថ្ងៃ​ទី ២៩ ខែមករា អ្នក​ទទួលខុសត្រូវ​នៃ​នាយកដ្ឋាន​អនុវត្តច្បាប់​កិច្ចការ​សមុទ្រ​ប្រទេស​ម៉ាឡេស៊ី​បានថ្លែងថា ក្នុង​រឿង​នាវាលិច​នៅ​លំហសមុទ្រ​ក្បែរ​កោះ​Mengalum​រដ្ឋសាបា​នៃ​ប្រទេស​ម៉ាឡេស៊ី មាន​មនុស្ស ២២ នាក់​បាន​ត្រូវសង្គ្រោះ​ទាន់​ពេលវេលា ដែល​ក្នុងនោះ​មាន​នាវិក ២ នាក់​និង​អ្នកទេសចរ​ចិន ២០ នាក់ ក្រៅពី​នេះ​មាន​អ្នកទេសចរ​ចិន ៣ នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​មាន ៦ នាក់​បាត់ខ្លួន ក្រុម​ការងារ​កំពុងតែ​បំពេញ​ប្រតិបត្តិការ​ស្វែងរក​បន្តទៀត ។

    លោក​Shahidan Kassim រដ្ឋមន្ត្រី​នៃ​ទីស្តីការ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ថ្លែងនៅ​ថ្ងៃដដែល​ថា បើ​យោងតាម​ការរៀបរាប់​របស់​នាយនាវា​ដែលបាន​ត្រូវ​ជួយសង្គ្រោះ​ឲ្យដឹងថា មូលហេតុ​ដែល​បណ្តាលឲ្យ​នាវាលិច​គឺ​ដោយសារ​ត្រូវ​រលក​បុក បន្ទាប់មក​ក៏បាន​លិច​ក្នុង​រលកធំ​តែម្តង ។ នាវា ៨ គ្រឿង​នៃ​នាយកដ្ឋាន​អនុវត្ត​ច្បាប់​កិច្ចការសមុទ្រ​ម៉ាឡេស៊ី នាវា​យោធា​កងទ័ព​ជើងទឹក ២ គ្រឿង នាវា​ប៉ូលិស្ត​សមុទ្រ ២ គ្រឿង​និង​កម្លាំង​អាកាស​នៃ​កងទ័ព​ជើងអាកាស​និង​នាយកដ្ឋាន​អនុវត្តច្បាប់​កិច្ចការ​សមុទ្រ​បាន​ចូលរួម​ប្រតិបត្តិការ​ជួយសង្គ្រោះ​នា​ថ្ងៃ​ទី ២៩ ខែមករា​ផងដែរ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ