ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​និង​អាមេរិក​ថ្លែង​ថា​នឹង​ផ្តោត​កម្លាំង​ទៅ​លើ​ការ​សម្រេច​ភាព​នឹងនរ​និង​ការ​អភិវឌ្ឍន៍​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ
2017-01-29 14:43:32  cri  Web Editor:Ma Xiaoqing

      ថ្ងៃ​ទី​២៨​ខែ​មករា ​លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​​លោក ​Trump​ប្រធានាធិបតី​អាមេរិក​ ​ភាគី​ទាំង​ពីរ​បាន​ពិគ្រោះ​ពិភាក្សា​ថា​នឹង​ផ្តោត​កម្លាំង​ទៅ​លើ​ការ​សម្រេច​ភាព​នឹងនរ​និង​ការ​អភិវឌ្ឍន៍​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​ភាព​ប្រសើរ​ ​​សហការ​ដោះ​ស្រាយ​បញ្ហា​អន្តរជាតិ​ដ៏​ធំ​សំខាន់។

តាម​ដំណឹង​នៃ​វិមាន​ក្រឹម​ឡាំង​បាន​ផ្សាយ​ឲ្យ​ដឹង​ថា ​ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​និង​អាមេរិក​បាន​ពិគ្រោះ​ពិភាក្សា​យ៉ាង​លម្អិត​អំពី​បញ្ហា​អន្តរជាតិ​ដូច​ជា​ការ​បង្ក្រាប​ភេរវនិយម​ សភាពការណ៍​នៅ​មជ្ឈឹម​បូព៌ា​ ​បញ្ហា​នុយគ្លែអ៊ែរ​អ៊ីរ៉ង់​ បញ្ហា​ឧបទ្វីប​កូរ៉េ​និង​ការ​វិវាទ​អ៊ុយក្រែន​ជា​ដើម។​ភាគី​ទាំង​ពីរ​បាន​សម្រេច​ថា ​នឹង​ធ្វើ​កិច្ច​សហការ​ភាព​ជា​ដៃគូ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ ​មុន​ដំបូង​នឹង​ប្រមូល​កម្លាំង​បង្ក្រាប​ភេរវកម្ម​អន្តរជាតិ ​សម្រប​សម្រួល​សកម្មភាព​ដើម្បី​លុប​ចោល​រដ្ឋអ៊ីស្លាម​ក្នុង​ដែន​ស៊ីរី​និង​អង្គការ​ភេរវកម្ម​ឯ​ទៀត។

    ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​និង​អាមេរិក​បាន​គូស​បញ្ជាក់​អំពី​លក្ខណៈ​សំខាន់​នៃ​ការ​រៀប​ចំ​ឡើង​វិញ​នូវ​ការ​ទៅ​មក​រក​គ្នា​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ឧស្សហកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ហើយ​យល់​ឃើញ​ថា​ ​ការ​នេះ​នឹង​ជំរុញ​ឲ្យ​ទំនាក់​ទំនង​រុស្ស៊ី​និង​អាមេរិក​រីក​ចំរើន​ទៅ​មុខ​ដោយ​ឥត​ឈប់​ឈរ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ