សហគមន៍​អន្តរជាតិ​វាយតម្លៃ​កម្រិតខ្ពស់​ចំពោះ​សុន្ទរកថា​របស់​លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ ដែលមាន​ចំណងជើងថា​ រួមគ្នា​កសាង​សហគមន៍​រួមវាសនា​របស់​មនុស្សជាតិ​
2017-01-20 15:25:29  cri  Web Editor:Sun Lingling

ថ្ងៃទី១៨​ខែមករា​ លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ បាន​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​ស្តីពី​ការពិគ្រោះ​ពិភាក្សាគ្នា​និង​កសាង​សហគមន៍​រួមវាសនា​របស់​មនុស្សជាតិ​ជាមួយគ្នា​នៅ​វាំង​នៃ​ប្រទេសជាតិ ​នៅ​ក្រុង​ហ្សឺណែវប្រទេសស្វីស ​ហើយ​បាន​ថ្លែង​សុន្ទរកថា​សំខាន់​ដែល​មាន​ចំណងជើងថា​ រួមគ្នា​បង្កើត​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​ផងដែរ ដោយ​បាន​អធិប្បាយ​អំពី​ញានទស្សនៈ​ស្តីពី​សហគមន៍​រួមវាសនា​របស់​មនុស្សជាតិ​ដោយ​ស៊ីជម្រៅ ​គ្រប់ជ្រុងជ្រោយ​និង​មាន​ប្រព័ន្ធ ។

    គម្រោង​អំពី​ការកសាង​សហគមន៍​រួមវាសនា​របស់​មនុស្សជាតិ​និង​សម្រេច​ការឈ្នះ-ឈ្នះ​និង​ទទួល​​ចំណែក​ជាមួយគ្នា​ដែល​លើកឡើង​ដោយ​លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ បាន​ទទួល​ការវាយតម្លៃ​ខ្ពស់​ពី​សហគមន៍​អន្តរជាតិ​ ។ ​អ្នកជំនាញការ​របស់​ប្រទេស​ជាច្រើន​បាន​សម្គាល់ថា​ ញានទស្សនៈនេះ​និង​ការផ្តួចផ្តើម​មានពាក់ព័ន្ធ​បាន​បង្ហាញ​យ៉ាងពេញលេញ​នូវ​ប្រាជ្ញា​របស់​ប្រទេសចិន​ សំដែង​ឆន្ទៈ​និង​ការស្វែងរក​ជាទូទៅ​របស់​មនុស្សជាតិ ​និង​ផ្តល់​ទិសដៅ​ខិតខំប្រឹងប្រែង​សម្រាប់​ស្វែងរក​ផ្លូវអភិវឌ្ឍន៍ថ្មី​នៃ​ទូទាំង​ពិភពលោក ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ