សម្តេច​វិបុល​សេនា​ភក្តី ​សាយ​ ឈុំ ​​ ​ ៖ ​ការ​អភិវឌ្ឍ​របស់​​ប្រទេស​ចិនបាន​​ជំរុញ​​ឱ្យ ​មាន​សន្តិភាព​​​ស្ថិរភាព​និង​​ការ​អភិវឌ្ឍ​​ក្នុង​​តំបន់​ និង​​ទូទាំង​ពិភពលោក
2016-10-12 16:51:09  cri  Web Editor:Zhai Qianqian

 ​                                                       ថ្ងៃទី៣ ខែ​មិថុនា​ ឆ្នាំ២០១៦ ប្រធានរដ្ឋ​ចិនលោក ស៊ី ជីនភីង (Xi Jinpingបាន​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា នៅ​វិមាន​សភា​ប្រជាជនចិន​ក្រុង​ប៉េកាំង​​​ ។

​​        បើសិននិយាយចំពោះគណបក្សកុម្មុយនិស្តចិន និង គណបក្សប្រជាជនកម្ពុជា ឆ្នាំ​ ២០១៦ គឺជាឆ្នាំមួយដែលមាន​​អត្ថន័យពិសេស ពោលគឺរយៈពេល៩៥ ឆ្នាំមុន គណបក្ស កុម្មុយនិស្តចិនត្រូវបានបង្កើតឡើង។ រយៈពេល២០ ឆ្នាំមុន គណបក្សកុម្មុយនិស្តចិននិង គណបក្សប្រជាជនកម្ពុជា ​​បានបង្កើតទំនាក់ទំនងមិត្តភាពជាផ្លូវការ។ មុននេះបន្តិច សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់បទសម្ភាសន៍ពិសេស​​ជាលាយលក្ខណ៍អក្សរជាមួយអ្នកសារព័ត៌មានចិន ស៊ីនហួ ដោយសម្តេចបានកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះ​​សមិទ្ធផលដែលគណបក្ស កុម្មុយនិស្តចិនទទួលបានក្នុងរយៈពេល ​៩៥ ឆ្នាំកន្លងមកនេះ។ សម្តេច​​បានបញ្ជាក់ថាការ អភិវឌ្ឍរបស់ប្រទេសចិនបានអំណោយផលដល់ការអភិវឌ្ឍក្នុងតំបន់ ព្រមទាំងជំរុញឱ្យមានសន្តិភាព​ ស្ថិរភាព និការអភិវឌ្ឍក្នុងតំបន់ និងនៅក្នុងទូទាំងពិភពលោកផងដែរ​ 

             សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើង​​ថា​ "  រំលឹកឡើងវិញនូវរយៈពេល​​ ៩៥ ឆ្នាំ​​កន្លងមក ប្រទេសចិនបានទទួលការសាកល្បងយ៉ាងតឹងរ៉ឹងជាច្រើន​​លើផ្នែកការការពារការកសាងនិងអភិវឌ្ឍន៍ជាតិ ព្រមទាំងបញ្ហា​​លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនចិន។ ជាមួយនឹងការដោះស្រាយបញ្ហាក្នុង​​ស្រុក ប្រទេសចិនក៏ត្រូវរងកម្លាំងសម្ពាធផ្នែកនយោបាយនិងសេដ្ឋកិច្ចពីបរទេសផងដែរ ប៉ុន្តែគណបក្សកុម្មុយនិស្តចិន និងប្រជាជនចិន បានផ្អែកលើកម្លាំងអត់ធ្មត់យ៉ាងរឹងមាំ ការប្រឹងប្រែងតស៊ូ និងភាពឈ្លាសវៃ ដើម្បី​​ពុះពារជំនះនូវឧបសគ្គយ៉ាងច្រើន​ ហើយជាលទ្ធផលគឺទទួលបានជោគជ័យជាបន្តបន្ទាប់"

             សម្តេចវិបុលសេនាភក្តី សាយ ឈុំបានលើកឡើងថា " នៅក្រោមការដឹកនាំដ៏ត្រឹម ត្រូវរបស់គណបក្សកុម្មុយនិស្តចិន ប្រជាជនចិនបានអនុវត្តកំណែទម្រង់តាមលក្ខណៈ ពិសេសរបស់ចិន ដែលជា​​យុទ្ធសាស្ត្រដ៏ត្រឹមត្រូវនិងបានជំរុញដល់ការអភិវឌ្ឍយ៉ាងឆាប់ រហ័សក្នុងល្បឿនលឿនលើគ្រប់វិស័យ ក្នុងនោះដែរ កម្រិតជីវភាពរស់នៅរបស់ប្រជាជនចិនត្រូវលើកកម្ពស់ជាបន្តបន្ទាប់ហើយប្រទេសចិនបានក្លាយទៅជាតួ​​អង្គសេដ្ឋកិច្ចធំទី២លើពិភពលោក​ 

             ​សម្តេច សាយ ឈុំក៏បានកត់សម្គាល់ផងដែរថា ស្របពេលនឹងការអភិវឌ្ឍប្រទេស ជាតិយ៉ាងឆាប់រហ័ស " ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់និងនៅលើ ពិភពលោកផងដែរ គួរបញ្ជាក់ថា កំណើនសេដ្ឋកិច្ចចិនបាននាំមកនូវកាលានុវត្តភាពថ្មីសម្រាប់សេដ្ឋកិច្ច  ​និងការអភិវឌ្ឍសង្គមនៅក្នុងតំបន់និងពិភពលលោក​ ពិសេសគឺ​​​បណ្តាប្រទេសជិតខាង​ "

           សម្តេចសាយឈុំបានវាយតម្លៃយ៉ាងខ្ពស់ចំពោះការផ្តួចផ្តើមគំនិតអំពីយុទ្ធសាស្ត្រ​" ខ្សែក្រវាត់មួយនិងផ្លូវមួយ "​ និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី​  សម្តេចបានគូស​​​បញ្ជាក់ថា "ការផ្តួចផ្តើមគំនិតទាំងពីរនេះ បានបង្ហាញឲ្យឃើញនូវ​​ការប្តេជ្ញាចិត្ត​​របស់ចិនអំពីការប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ និង ជំរុញការតភ្ជាប់គ្នា។ អ្វីទាំងអស់នេះមិនមែនគ្រាន់តែដើរតួនាទីសំខាន់ៗក្នុងការជំរុញទំនាក់ទំនង និងការតភ្ជាប់គ្នារវាងបណ្តាប្រទេសនានាក្នុងតំបន់និង បណ្តាប្រទេសនានាលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំពារសន្តិភាពនិងសន្តិសុខលើពិភពលោកផងដែរ។

           សម្តេចបានបញ្ជាក់បន្ថែមថាសមាជិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាច្រើន ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផង សុទ្ធតែជាប្រទេសនៅតាមបណ្តោយដងផ្លូវ ខ្សែក្រវាត់​​មួយនិងផ្លូវមួយ​ " ហើយក៏មានការរំពឹងទុកថា ប្រទេសពាក់ព័ន្ធ​​នានា​​អាចទទួលបាននូវផលប្រយោជន៍ពីការអនុវត្តនៃការផ្តួចផ្តើមគំនិតទាំងពីរនេះ ដើម្បីជំរុញការអភិវឌ្ឍប្រទេសរៀងៗខ្លួន 

            ការបើកចំហនិងការអភិវឌ្ឍរបស់ប្រទេសចិនមានអត្ថន័យយ៉ាងទូលំទូលាយចំពោះតំបន់និងចំពោះពិភពលោក ដែលវាមិនត្រឹមតែបង្ហាញនៅក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏បង្ហាញនៅក្នុងវិស័យផ្សេងៗផងដែរ ថ្នាក់ដឹកនាំប្រទេសចិនក៏បានលើកឡើងផងដែរ នូវទស្សនៈការទូតអំពី " ភាពជិតស្និទ្ធិភាពស្មោះត្រង់  ​ផ្តល់ផលប្រយោជន៍​​ដល់គ្នាទៅវិញទៅមកនិងអធ្យាស្រ័យគ្នា ដើម្បីបង្កើតសហគមន៍រួមវាសនាតែមួយអាស៊ាន​- ចិនដោយឈរលើមូលដ្ឋាន​​មានមេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាង និងកិច្ចសហ ប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក​ 

               សម្តេចសាយ ឈុំបានកត់សម្គាល់ថា ទស្សនៈការទូតអំពី " ភាពជិតស្និទ្ធិ ភាព ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងអធ្យាស្រ័យគ្នា " បានគាំពារផល ប្រយោជន៍របស់ភាគីពាក់ព័ន្ធនានា ដោយឈរលើមូលដ្ឋាន​​ប្រកាន់ខ្ជាប់នូវគោលការណ៍ ស្មើភាពនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង បណ្តាប្រទេសពាក់ព័ន្ធនានាអាចទទួលបាននូវផលប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​​ទេសចរណ៍ជាដើម អ្វីដែលគួរឱ្យកាន់តែចាប់អារម្មណ៍នោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ  ទំនាក់ទំនង​​សហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងប្រទេស​​ទាំងពីរ  កម្ពុជានិងចិនបានត្រូវលើកកម្ពស់ជាលំដាប់ រហូតដល់ក្លាយជា​​​ទំនាក់ទំនងភាពជាដៃគូនៃកិច្ច សហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ    កិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរលើគ្រប់វិស័យបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននិងប្រទេសទាំងពីរ។ សម្តេចបានបញ្ជាក់ថា​ " ប្រទេសចិនបានផ្តល់ជំនួយជាច្រើនដល់​​ប្រទេស​​កម្ពុជា​ ​ដែលអ្វីទាំងអស់នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា។

               ព្រមពេលជាមួយគ្នានេះ សម្តេច​​បានបញ្ជាក់ថា គោលនយោបាយនេះនឹងជំរុញឲ្យបណ្តាប្រទេសនានាលើពិភពលោកបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាដោយឈរលើមូលដ្ឋាន​​​គាំពារ​​សន្តិភាព​​និងស្ថិរភាព ដើម្បីសម្រេចបាន​​នូវ​​គោលបំណង​​ស្តីពីសន្តិភាព រួមរស់នៅជាមួយគ្នា​​ដោយសុខដុមរមនាដើម្បីឆ្ពោះទៅរក​​​ភាព​​រុងរឿងថ្កុំថ្កើងទាំងអស់គ្នា​ 

                សម្តេចបានលើកឡើងទៀតថា​ " សហគមន៍រួមវាសនាតែមួយអាស៊ាន​-ចិនគឺជាការផ្តួចផ្តើមគំនិតដែលមិនធ្លាប់មានពីមុនមកទោះបី​​ជាសព្វថ្ងៃនេះវាមិនទាន់​​បាន​​សម្រេច គោលបំណងទាំងស្រុង​​នៅឡើយតែខ្ញុំសង្ឃឹមថាទំនាក់ទំនងភាព​​ជា​​ដៃគូ​​សន្ទនាអាស៊ាន​-ចិន ប្រាកដជាត្រូវបានលើក​​កម្ពស់ជា​​លំដាប់ ហើយក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែល​​នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារចិននិងអាស៊ាន គឺជាអ្នកជិតខាងល្អ​  ជាមិត្តភ័ក្តិល្អ    និងជាដៃគូល្អខ្ញុំមានក្តីសោមនស្សរីករាយណាស់និងពេញចិត្តយ៉ាងខ្លាំង​​​ចំពោះ​​សមិទ្ធផលសំខាន់ៗ​​ដែលទទួលបាន​​ពីកិច្ចសហប្រតិបត្តិការ​​រវាងចិន​-អាស៊ាន ក៏ដូចជា អាស៊ាន​-ចិន ជប៉ុន និងកូរ៉េខាងត្បូង( 10+3 )  តំបន់ពាណិជ្ជកម្ម​​សេរីចិន​​-អាស៊ាន​ ​និងតំបន់តាម​​បណ្តោយ​​ដងទន្លេឡានឆាង-មេគ្គង​ ជាដើម​ 

            សម្តេចបាន​​បញ្ជាក់​​ផងដែរថា​​ " អាស៊ាន​​និងចិនគឺជា​​ដៃគូដែលមិនអាច​​ខ្វះបាននោះទេ " ការអភិវឌ្ឍន៍របស់អាស៊ានមិនអាចចាកចេញពីកិច្ចសហប្រតិបតិ្តការជាមួយ​​ចិនបាន​​ឡើយ ដូច្នេះ​ ​ចិននិងអាស៊ាននឹងដើរតួនាទីសំខាន់ ​​និងអាចបំពេញបន្ថែមឱ្យគ្នា​​នៅក្នុងការ អភិវឌ្ឍលើគ្រប់វិស័យនាពេលអនាគត។ សម្តេច​​​បានលើកឡើងថា​ " ការបង្កើត​​ទំនាក់ទំនងរវាងអាស៊ាន​-ចិន​ ​ដែលមានភាពកាន់តែជិតស្និទ្ធិ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់គាំពារ​​ស្ថិរភាពសន្តិភាព និងសន្តិសុខ​​  ព្រមទាំង​​ជំរុញឱ្យមានភាព​​ថ្កុំថ្កើងនិងរីកចម្រើន​​ក្នុងតំបន់ទៀតផង​ 

                នៅឆ្នាំ​ ​២០១៦ នេះ គឺចំ​​ពេលនៃខួបទី ​២០ នៃការបង្កើត​​ទំនាក់ទំនង​​មិត្តភាព​​រវាង គណបក្ស​​ប្រជាជនម្ពុជានិងគណ​​បក្សកុម្មុយនិស្តចិន។ សម្តេច សាយ ឈុំបានបញ្ជាក់ថាទំនាក់ទំនងមិត្តភាពរវាងគណបក្សទាំងពីរ​ ​​បានប្រកានខ្ជាប់នូវគោលការណ៍​​មូលដ្ឋាន​ ​ ចំណុច​    គឺឯករាជ្យ​ ​ស្មើភាព គោរពគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​​រៀងៗខ្លួន។ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ គណបក្សទាំងពីរបានធ្វើជាកម្លាំងដឹកនាំដ៏សំខាន់និងបានជំរុញប្រកបប្រសិទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យឡើង ឈានដល់ទំនាក់ទំនងភាពជាដៃគូ ​​នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផង ដែរ។ អាចនិយាយបានថា " ទំនាក់ទំនងរវាងគណបក្សទាំងពីរ​ ​គឺជាមិត្តភ័ក្តិចាស់​ ជាមិត្តភក្តិ​​ល្អ ជាអ្នកជិត​​ខាង​​ល្អ ជាបងប្អូន​​ល្អ​​ និងជាដៃគូល្អយ៉ាងពិតប្រាកដ។ "

               ​ចំពោះគោលដៅនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្សទាំងពីរនាពេលអនាគតសម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា ដើម្បីពង្រឹងនិងពង្រីកមិត្តភាពនិងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី​​ ភាគីទាំងពីរត្រូវតែបន្តបង្កើននូវដំណើរទស្សនកិច្ចរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូរបទពិសោធន៍មន្ត្រី​​រវាង​​គណបក្សទាំងពីរ ពិសេសគឺជំរុញការផ្លាស់ប្តូររវាងយុវជន ពីព្រោះថាយុវជនជាតួអង្គពិសេសក្នុងការរក្សាបន្ត ពង្រឹង និង ពង្រីកទំនាក់ទំនងរវាងគណបក្សទាំងពីរក៏ដូចជារវាងរដ្ឋាភិបាលនិងប្រជាជននៃ​​ប្រទេសទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរ​​នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលស្តីពីបញ្ហាក្នុងតំបន់និងអន្តរជាតិហើយកិច្ចការនេះក៏ជាភារកិច្ចដ៏សំខាន់ដែលគណបក្សទាំងពីរសុទ្ធតែបានផ្តោតការយកចិត្តទុកដាក់ដូចគ្នាផងដែរ 
ទាក់ទង​ជាមួយ​យើង​ខ្ញុំ