ទស្សនៈអំពី​អភិបាលកិច្ច​រដ្ឋ​និង​ការ​គ្រប់​គ្រង​នយោបាយ​របស់​ឯកឧត្តម​​ស៊ីជីនភីងប្រធាន​រដ្ឋ​ចិន
2016-10-12 16:23:17  cri  Web Editor:Zhai Qianqian

 

នៅ​ពេល​លោក​ស៊ីជីនភីង​ទទួល​រ៉ាប់​រង​នូវ​មុខ​តំណែង​ជា​អ្នក​ដឹក​នាំ​កំពូល​​នៃ​បក្ស​និង​រដ្ឋ​ចិន​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១២ ប្រទេស​ចិន​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ជា​គន្លឹះ​សម្រាប់​វិវឌ្ឍន៍​ឈាន​ចូល​ដល់​សង្គម​ធូរធារ​ល្មម​ដោយ​គ្រប់​ជ្រុង​ជ្រោយ។ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ប្រទេស​ចិន​បាន​ក្លាយ​ទៅ​ជាតួអង្គ​សេដ្ឋកិច្ច​ធំ​ទី​២​លើ​ពិភពលោក សេដ្ឋកិច្ច​ចិន​បាន​ក្លាយ​ទៅ​ជា​ក្បាល​ម៉ាស៊ីន​បញ្ឆេះ​ដ៏​សំខាន់នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ក្នុង​ឋានៈជា​អ្នក​ដឹក​នាំ​នៃ​តួអង្គ​សេដ្ឋកិច្ច​នេះ លោក​ស៊ីជីនភីង​បាន​ឈរ​ក្នុង​​ជួរ​មុខ​នៅ​លើ​​ឆាក​អន្តរជាតិ។

 

លោក​ស៊ីជីនភីងបាន​ដឹក​នាំ​បក្ស​កុម្មុយនិស​ចិន​និង​ប្រជាជន​គ្រប់​ជនជាតិ​នៃ​ប្រទេស​ចិន​ខ្នះ​ខ្នែង​ប្រឈម​តទល់​នឹង​ការ​លំបាក​និង​ការ​សាក​ល្បង​លើ​ផ្លូវ​រីក​ចម្រើន​ទៅ​មុខ ធ្វើ​កំណែ​ទម្រង់​និង​បើក​ចំហ​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាក​រេ ខំ​ប្រឹង​ជំរុញ​កិច្ច​កសាង​ទំនើបភាវូបនីយកម្ម​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​និង​សមត្ថភាព​គ្រប់គ្រង​រដ្ឋ ជំរុញ​កិច្ច​កសាង​ប្រឆាំង​អំពើ​ពុករលួយ​និង​ផ្តួច​ផ្តើម​ភាព​ស្អាត​ស្អំ។ជុំវិញ​ការ​ងារ​អភិបាលកិច្ច​រដ្ឋ​និង​ការ​គ្រប់​គ្រង​នយោបាយ លោក​ស៊ីជីនភីងបាន​ចេញ​ផ្សាយ​សុន្ទរកថា​ជា​ច្រើន បាន​ដាក់​ចេញ​នូវ​គំនិត​ថ្មីៗ ទស្សនៈថ្មីៗ​និង​សេចក្តី​សន្និដ្ឋាន​ថ្មីៗ​ជា​ច្រើន​ប្រកប​ដោយ​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ និង​បាន​ឆ្លើយ​តប​យ៉ាង​ច្បាស់​នូវ​បញ្ហា​ទ្រឹស្តី​និង​ជាក់​ស្តែងដ៏​ធំៗ​និង​សំខាន់ៗ​ក្នុង​ការ​អភិវឌ្ឍបក្ស​​និង​រដ្ឋ​នៅ​ក្រោម​លក្ខ​ខ័ណ្ឌនៃ​​ប្រវត្តិសាស្រ្ត​ថ្មី ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទស្សនៈអភិបាលកិច្ច​រដ្ឋ​និង​យុទ្ធសាស្រ្ត​គ្រប់គ្រង​នយោបាយ​របស់​សមូហភាព​ក្នុង​ការ​ដឹក​នាំ​មជ្ឈិម​បក្ស​កុម្មុយនិស​ចិន​អាណត្តិ​ថ្មី។

ទស្សនៈនិង​យុទ្ធសាស្រ្ត​ទាំង​នេះ​រួម​មាន៖ក្នុង​កិច្ច​ការ​​កសាង​សេដ្ឋកិច្ច គឺ​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​អភិវឌ្ឍ​ដោយ​វិទ្យាសាស្រ្ត។ក្នុង​កិច្ច​ការ​កសាង​នយោបាយ គឺ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​ស្តីពីអំណាច​ទាំង​អស់​នៃ​រដ្ឋ​ជា​របស់​ប្រជាជន ខ្នះ​ខ្នែង​ជំរុញ​ការ​កែ​ទម្រង់​ខាង​ប្រព័ន្ធ​នយោបាយ ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​​សង្គម​និយម​ដែល​មាន​លក្ខណៈពិសេស​នៃ​ប្រទេស​ចិន​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាករេ ត្រូវ​គោរព​តាម​គោលការណ៍​រដ្ឋ​ធម្មនុញ្ញ ផ្សព្វ​ផ្សាយ​ស្មារតី​រដ្ឋ​ធម្មនុញ្ញនិង​បំពេញ​បេសកកម្ម​រដ្ឋធម្មនុញ្ញ ប្រកាន់​ខ្ជាប់​ការ​គ្រប់គ្រង​រដ្ឋ​តាម​ច្បាប់​និង​គ្រង់​គ្រង​នយោបាយ​តាម​រដ្ឋ​ធម្មនុញ្ញ។ក្នុង​កិច្ច​ការ​​កសាង​វប្បធម៌ គឺត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការ​បណ្តុះ​បណ្តាល​ស្មារតី​ជន​ជាតិ។​ក្នុង​កិច្ច​ការ​កសាង​សង្គម គឺ​ត្រូវ​ឈរ​លើ​សភាពការណ៍​ជាតិ​ជា​មូលដ្ឋាន​នៃ​ប្រទេស​ចិន​បច្ចុប្បន្ន​ដែល​ជា​ដំណាក់កាល​ជា​ជំហាន​ដំបូងនៃ​សង្គមនិយម ហើយ​ធានា​និង​កែ​លំអ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឥត​ឈប់ឈរដោយ​ឈរ​លើ​មូលដ្ឋាន​អភិវឌ្ឍ​សេដ្ឋកិច្ច បង្កើត​ទស្សនៈ​សេចក្តី​សុខ​សុភមង្គល​ដ៏​ត្រឹម​ត្រូវ បង្កើន​ទស្សនៈ​ស្តីពីការ​បង្កបង្កើន​​ជីវភាព​ប្រកប​ដោយ​សេចក្តី​សុខ​តាម​រយៈការ​ឧស្សាហ៍​ព្យា​យាម​ក្នុង​ការ​ងារ រួម​សហការ​គ្នា​ដោយ​ចិត្ត​មួយ​ថ្លើម​មួយ​ក្នុង​ការ​កសាង​សង្គម​មួយ​ដ៏​ចុះ​សម្រុង​គ្នា។ ក្នុង​កិច្ច​ការ​កសាង​អារ្យធម៌​អេកូ​បរិស្ថាន គឺ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ជាតិ​ជា​មូលដ្ឋាន​ស្តីពីការ​សន្សំសំចៃ​ប្រភពធនធាន​និង​ការ​ពារ​បរិស្ថាន ដើរ​លើ​ផ្លូវ​អភិវឌ្ឍ​ជា​និរន្តរភាព ហើយ​រួម​វិភាគទាន​របស់​ខ្លួនក្នុង​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​នៃ​មនុស្ស​ជាតិ​ឲ្យ​បាន​សម្រេច​ជា​ស្ថាពរ។

      

ខាង​វិស័យ​ទំនាក់​ទំនង​អន្តរជាតិ លោក​ស៊ីជីនភីង​បាន​លើក​ឡើង​នូវ​ទស្សនៈថ្មីៗ​ជា​ច្រើន​អំពី​ប្រទេស​ចិន​ដើរ​លើ​ផ្លូវ​អភិវឌ្ឍន៍​ដោយ​សន្តិភាព ការ​ជំរុញការ​បង្កើត​ទំនាក់​ទំនង​បែប​ថ្មី​រវាង​មហាប្រទេស​ ទំនាក់​ទំនង​ការ​ទូត​​ជា​មួយ​ប្រទេស​ជិតខាង​ឲ្យ​បាន​ល្អ ការ​បង្កើន​សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​កំពុង​អភិវឌ្ឍ​និង​ការ​ព្យាយាម​ខ្នះ​ខ្នែង​ចូល​រួម​កិច្ច​ការ​ពហុភាគី​ជា​ដើម ក្នុង​នោះ​រួម​មាន​ទាំងការ​ផ្តួច​ផ្តើម​គំនិត​ស្តីពី​យុទ្ធ​សាស្ត្រ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ទស្សនៈចំណង​ការ​​ទូត​រាប់អាន​ជា​មួយ​ប្រទេស​ជិតខាង ដើរ​លើ​ផ្លូវ​ថ្មី​ដែល​រួម​សហការ​គ្នា​ធ្វើ​កិច្ច​​សហប្រតិបត្តិការ​និង​ឈ្នះ–ឈ្នះ ប្រកាន់​ខ្ជាប់​ទស្សនៈ​សន្តិសុខ​ខាង​នុយគ្លេអ៊ែរ​ប្រកប​ដោយ​​សតិសម្បជញ្ញៈ​ខ្ពស់ សម្រប​សម្រួល​គ្នា​និង​អភិវឌ្ឍន៍​ជា​មួយ​គ្នា ព្យាយាម​ខ្នះ​ខ្នែង​បង្កើត​ទស្សនៈ​ស្តីពី​សន្តិសុខ​អាស៊ី ធ្វើ​ឲ្យ​អារ្យធម៌​គ្រប់​បែប​យ៉ាង​មាន​ការ​ផ្លាស់​ប្តូរ​និង​រៀន​សូត្រ​ពី​គ្នាទៅ​វិញ​ទៅ​មក គៀកស្មា​គ្នាធ្វើ​កិច្ច​សហ​ប្រតិបត្តិការ សម្រេច​ការ​អភិវឌ្ឍ​ជា​មួយ​គ្នា រួម​គ្នាគាំពារ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភព​លោក​បែប​បើក​ចំហ។ល។

 

បច្ចុប្បន្ន​នេះ សហគមន៍​អន្តរជាតិ​កាន់​តែ​មាន​ការ​ផ្តោត​សំខាន់​ទៅ​លើ​ប្រទេស​ចិន​ជា​រៀង​រាល់​ថ្ងៃ។​តើ​ប្រទេស​ចិន​បច្ចុប្បន្ន​នឹង​កើត​មាន​ការ​ប្រែប្រួល​អ្វីខ្លះ?តើ​ប្រទេស​ចិន​ដែល​កំពុង​អភិវឌ្ឍ​នឹង​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​ចំពោះ​ពិភពលោក?ប្រការ​ទាំង​នេះ​កាន់​តែ​ក្លាយ​ទៅ​ជា​បញ្ហាដែល​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍​យ៉ាង​ទូលំទូលាយ។ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​តាម​ដាន​យក​ចិត្ត​ទុក​ដាក់​របស់​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា​បង្កើន​ការ​ស្វែង​យល់​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ទស្សនៈ​អភិវឌ្ឍន៍ ផ្លូវ​អភិវឌ្ឍន៍​និង​គោល​នយោបាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​របស់​ប្រទេស​ចិន ការិយា​ល័យព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បាន​រួម​ជា​មួយ​ការិយាល័យ​ស្រាវ​ជ្រាវ​ឯកសារ​នៃ​មជ្ឈិ​បក្ស​កុម្មុយនិស​ចិន​និង​អគ្គនាយក​ដ្ឋាន​បោះ​ពុម្ព​ផ្សាយ​ភាសាបរទេស​ចិនបាន​ចង​ក្រង​សៀវ​ភៅ​ឈ្មោះ"លោក​ស៊ីជីនភីង​ថ្លែង​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការ​គ្រប់​គ្រង​នយោបាយ" សៀវ​ភៅ​នេះបាន​ចង​ក្រង​ស្នាដៃ​និពន្ធ​ដ៏​សំខាន់​របស់​លោក​ស៊ីជីនភីង​ក្នុង​អំឡុង​ពេល​ចាប់​ពី​ថ្ងៃ​១៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១២​ដល់ថ្ងៃ​ទី​១៣​ខែ​មិថុនា​ឆ្នាំ​២០១៤ រួម​ទាំង​អស់​មាន​សុន្ទរកថា ការ​សន្ទនា សំណួរ​ចម្លើយ​ សេចក្តី​បង្គាប់​និង​សារ​លិខិត​ជូនពរ​ចំនួន៧៩។ក្រៅ​ពី​នេះ​សៀវ​ភៅ​នេះ​ក៏​​មាន​រូប​ថត​របស់​លោក​ស៊ីជីនភីង​តាម​​សម័យ​នីមួយៗ​ចំនួន៤៥សន្លឹក ដើម្បី​ជា​ជំនួយ​ដល់​អ្នកអានយល់​ដឹង​បន្ថែម​ពី​ការ​ងារ​និង​ជីវភាព​រស់​នៅ​របស់​លោកផង​ដែរ។

 

សៀភៅ​ឈ្មោះ"លោក​ស៊ីជីនភីង​ថ្លែង​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការ​គ្រប់​គ្រង​នយោបាយ"​ចាប់​តាំង​ពីបាន​ត្រូវ​ចង​ក្រង​រួច​មក​ក៏​បាន​ទទួល​ការ​គាំទ្រ​ស្វាគមន៍​យ៉ាង​រាក់​ទាក់​កក់​ក្តៅ​និង​ត្រូវ​បាន​បក​ប្រែ​ជា​ច្រើន​ភាសា​និង​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ប្រទេស​ចិន។ជា​មួយ​គ្នា​នេះ​ដែរ សៀវភៅ​នេះ​ក៏​ត្រូវ​បាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បក​ប្រែ​ជា​ភាសា​ខ្មែរនៅ​ឆ្នាំ​២០១៥ ដើម្បី​បោះ​ពុម្ព​ផ្សាយ​នៅ​ប្រទេស​កម្ពុជាផង​ដែរ។

 

នៅ​ដើម​ខែ​កុម្ភៈឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ធ្វើ​បទ​ឧទ្ទេស​នាម​និង​ពិភាក្សា​ស្រាវ​ជ្រាវ​អំពី​សៀវភៅ​នេះ​ម្តង​រួច​មក​ហើយ។តាម​ដឹង ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ទី​១​ដែល​តាង​នាម​ឲ្យ​ប្រទេស​ជាតិ​របស់​ខ្លួន​រៀប​ចំ​កិច្ច​ប្រជុំ​ធ្វើ​បទ​ឧទ្ទេស​នាម​និង​ពិភាក្សា​ស្រាវ​ជ្រាវ​អំពី​សៀវភៅ​"លោក​ស៊ីជីនភីង​ថ្លែង​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការ​គ្រប់​គ្រង​នយោបាយ" នា​ពេល​នោះ ឯកឧត្តម​សុខអាន ឧបនាយករដ្ឋមន្រ្តី​កម្ពុជា លោក​ជំទាវ​ខ្លូត​ធីតា ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​និង​លោក​ជំទាវBuJianguoឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​ព្រម​និង​មន្រ្តី​និង​វិជ្ជាករ​ចំនួន​ជា​ច្រើន​រយ​រូប​បាន​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ។ លោក​ជំទាវ​ខ្លូត​ធីតា​បាន​មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​លើក​នេះ​បាន​ផ្តល់​ឱកាស​ដ៏​មាន​តម្លៃ​មួយ​ដល់​មន្រ្តីរាជរដ្ឋាភិបាល​និង​វិជ្ជាករ​កម្ពុជា​សម្រាប់​ស្វែង​យល់​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការ​គ្រប់​គ្រង​នយោបាយ​របស់​ប្រទេស​ចិន។

 

ក្នុង​ការ​ថ្លែង​សុន្ទរកថា​នា​ពេល​នោះ ឯក​ឧត្តម​ឧប​នាយក​រដ្ឋមន្រ្តី​សុខ​អាន​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សៀវភៅ​"លោក​ស៊ីជីនភីង​ថ្លែង​ពី​អភិបាលកិច្ច​រដ្ឋ​និង​ការ​គ្រប់​គ្រង​នយោបាយ"នេះ ឯក​ឧត្តម​បាន​ថ្លែង​ថា៖"សៀវភៅ​នេះ​ជា​សៀភៅ​ដែល​ចាំបាច់​ត្រូវ​តែ​អាន​មួយ​ក្បាល ជា​ពិសេស​គឺ​និយាយ​ចំពោះ​មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍​បង្កើន​ការ​យល់​ដឹង​ពី​ប្រទេស​ចិន​និង​ទិសដៅ​នៅ​ពេល​អនាគតរបស់​ប្រទេស​ចិន។"សៀវភៅ​នេះ​បាន​អធិប្បាយ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ពី​ទស្សនៈរបស់​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​ចំពោះ​ទស្សន​វិជ្ជា អភិបាល​កិច្ច​រដ្ឋ កំណែទម្រង់ ប្រវត្តិសាស្រ្ត​និង​ពិភពលោក ព្រម​និង​ការ​គិត​គូរ​ចំពោះ​រូបភាព​អភិបាលកិច្ច​រដ្ឋ​របស់​លោក ក្នុង​ពេល​ជា​មួយ​គ្នានេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​ថាមពល​និង​ការ​យល់​ឃើញ​វែង​ឆ្ងាយរបស់​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​ផង​ដែរ​ដែល​បាន​បង្ហាញ​តាម​​រូបភាព​យ៉ាង​ច្បាស់​និង​បើក​ចំហ​ទៅ​កាន់​មជ្ឈដ្ឋាន​ខាង​ក្រៅ​នូវ​ទស្សនវិជ្ជា​និង​គោល​នយោបាយ​របស់​លោក​។ឯកឧត្តម​សុខ​អាន​បាន​គូស​បញ្ជាក់​ថា ឆ្លង​តាម​ការ​អាន​សៀវ​ភៅ​នេះ មិន​គ្រាន់​តែ​អាច​ស្វែង​យល់​ពី​ទស្សនៈនិង​យុទ្ធសាស្រ្ត​ក្នុង​អភិបាលកិច្ច​រដ្ឋ​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ចិន​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏​អាច​យក​មក​ធ្វើ​ជា​មេរៀនសម្រាប់​ឲ្យ​ប្រទេស​កម្ពុជា​គ្រោង​ធ្វើ​នយោបាយ​អភិវឌ្ឍន៍​ផង​ដែរ ឯកឧត្តម​សង្ឃឹម​សៀវភៅ"លោក​ស៊ីជីនភីង​ថ្លែង​ពី​អភិ​បាល​កិច្ច​រដ្ឋ​និង​ការ​គ្រប់​គ្រង​នយោបាយ"ជា​ភាសា​ខ្មែរ​អាច​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ឲ្យ​អ្នក​អាន​កម្ពុជា​កាន់​តែ​ច្រើន​រៀន​និង​សិក្សា​ស្រាវ​ជ្រាវ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ