សន្និសីទថ្នាក់​ដឹក​នាំ​ចិន​-​អាស៊ាន​លើក​ទី ១៩ ចេញ​​សេចក្តី​ថ្លែងការណ៍​រួម​របស់​​​ប្រទេស​ចិន​និង​អាស៊ានស្តី​អំពី​ការ​កំណត់​សម្រាប់​ការ​​​ជួប​ប្រទះ​គ្នា​ដោយចៃដន្យ​​នៅ​លំហ​សមុទ្រ​ដែល​សម​ស្រប​នឹង​ប្រើ​ប្រាស់​នៅ​​លំហ​សមុទ្រ​ចិន​ខាង​ត្បូង
2016-09-08 14:40:10  cri  Web Editor:Zhai Qianqian

​​       ថ្ងៃ​ទី ៧ ខែ​កញ្ញា​ ក្នុង​សន្និសីទ​ថ្នាក់​ដឹកនាំ​ចិន​-​អាស៊ាន​លើក​ទី ១៩​ ដែល​បើក​ធ្វើ​នៅ​ក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​ ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ចិន និង​អាស៊ាន​បាន​ធ្វើ​ការ​ពិនិត្យ​ពិភាក្សា​និង​អនុម័តលើ​​សេចក្តី​ថ្លែងការណ៍​​រួម​របស់​​​ប្រទេស​ចិន​និង​អាស៊ានស្តី​អំពី​​ការ​កំណត់​សម្រាប់​ការ​​ជួបប្រទះ​​គ្នា​ដោយចែដន្យ​នៅ​លំហ​សមុទ្រ​ដែលសម​ស្រប​នឹង​​ប្រើ​ប្រាស់​នៅ​​លំហ​សមុទ្រ​ចិន​ខាង​ត្បូង​ ។

     ក្នុង​នាម​ជា​ឯកសារ​ជា​សមិទ្ធផល​ដ៏​​សំខាន់​មួយនៃ​​មតិ​ឯកភាព​រួម​ក្នុង​សន្និសីទ​​លើក​នេះ​ សេចក្តី​ថ្លែងការណ៍រួម​នេះ​ផ្តល់​ការ​ណែនាំ​យ៉ាង​ជាក់លាក់​​អំពី​ការ​ចាត់​ចែង​និង​ដោះ​ស្រាយ​​ជា​បន្ទាន់​និង​ការ​កំណត់សម្រាប់​​ការ​ប្រើប្រាស់​​នាវា​និង​អាកាសយាន​របស់​ប្រទេស​ចិន​និង​អាស៊ានក្នុង​ខណៈ​​ពេលបាន​​ជួបប្រទះ​​គ្នា​ដោយ​ចៃដន្យ​នៅ​​លំហ​សមុទ្រ​ចិន​ខាង​ត្បូង​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ