សន្និសីទ​កំពូលស្តីពី​ការ​​រំលឹក​ខួប​ទី ២៥ នៃ​ការ​បង្កើត​ទំនាក់​ទំនង​សម្រាប់​កិច្ច​សន្ទនា​​រវាង​ចិន​និង​អាស៊ាន​ចេញ​​សេចក្តី​ថ្លែងការណ៍របស់​​ប្រធាន
2016-09-08 14:39:23  cri  Web Editor:Zhai Qianqian

​​      ថ្ងៃ​ទី ៧ ខែ​កញ្ញា សន្និសីទ​ថ្នាក់​ដឹកនាំ​ចិន​-​អាស៊ាន​លើក​ទី ១៩​ និង​សន្និសីទ​កំពូលស្តីពីការ​​រំលឹក​ខួប​ទី ២៥ នៃ​ការ​បង្កើត​ទំនាក់​ទំនង​សម្រាប់​កិច្ចសន្ទនា​ចិន​-​អាស៊ាន​បាន​បើក​ធ្វើ​នៅ​ក្រុង​វៀងចន្ទន៍​ រដ្ឋធានីប្រទេសឡាវ​ ។ លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​និង​ថ្នាក់​ដឹក​នាំ​នៃ​បណ្តាប្រទេស​អាស៊ាន​នានា​បាន​អញ្ជើញ​ចូលរួម​សន្និសីទ ។ បន្ទាប់​ពី​កិច្ចប្រជុំ​ ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ប្រធាន​ឆ្លាស់វេន​នៃ​សន្និសីទ​បាន​ចេញ​​​សេចក្តី​ថ្លែងការណ៍របស់​​ប្រធាន ។

      សេចក្តី​ថ្លែងការណ៍​បាន​វាយ​តម្លៃ​ជា​​វិជ្ជមាន​ចំពោះសមិទ្ធផល​​ដ៏​ធំ​ធេង​នៃ​​ទំនាក់​ទំនង​ចិន​-​អាស៊ាន​​ក្នុង​រយៈ​ពេល​ ២៥​ ឆ្នាំ​កន្លង​មក​ ហើយ​បង្ហាញ​ថា ទំនាក់​ទំនង​ចិន​-​អាស៊ាន​ជា​ទំនាក់​ទំនង​មួយ​ដែល​សម្បូរបែប​និង​ប្រកប​ដោយ​ភាព​រស់​រវើក​បំផុត បានសកម្ម​​រួម​វិភាគទាន​​ចំពោះ​សុខសន្តិភាព​ ស្ថិរភាព​ និង​ភាព​រុង​រឿង​ក្នុង​តំបន់ ​។ ថ្នាក់​ដឹក​នាំ​អាស៊ាន​សូម​កោត​សរសើរ​ចំពោះ​ភាគី​ចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ការ​កសាង​សហគមន៍​​អាស៊ាន​ និង​គាំទ្រ​ឋានៈ​ជា​ស្នូល​របស់​អាស៊ានសម្រាប់​​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ