នាយករដ្ឋមន្រ្តី​ចិន​អញ្ជើញ​ទៅ​ដល់​ក្រុង​វៀងចន្ទន៍​ដើម្បី​ចូលរួម​សន្និសីទ​​ពាក់​ព័ន្ធ​មួយ​ចំនួន​នៃ​ថ្នាក់​ដឹក​នាំសម្រាប់​​កិច្ចសហប្រតិបត្តិការ​អាស៊ី​បូព៌ា​ និង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ឡាវ
2016-09-07 15:27:41  cri  Web Editor:Zhai Qianqian

​​       តប​តាម​សេចក្តី​អញ្ជើញ​របស់​លោក​Thongloun Sisoulithនាយករដ្ឋមន្រ្តី​ឡាវ​ ដែល​ជា​ប្រទេស​​ប្រធាន​អាស៊ានឆ្លាស់វេន​ នៅ​ល្ងាច​ថ្ងៃទី ៦ ខែ​កញ្ញា​តាម​ម៉ោង​ប្រទេស​ឡាវ​​ លោក​Li Keqiangនាយករដ្ឋមន្រ្តី​ចិន​បាន​ធ្វើ​​ដំណើរ​តាម​ជើងយន្តហោះ​ពិសេស​អញ្ជើញ​ទៅ​ដល់​ក្រុង​វៀងចន្ទន៍​ រដ្ឋធានី​ប្រទេស​ឡាវ​​ ដើម្បី​ចូលរួម​សន្និសីទ​ថ្នាក់​ដឹក​នាំ​ចិន​-​អាស៊ាន​(​១០+១)​លើក​ទី ១៩​ និង​សន្និសីទ​កំពូលដើម្បី​​រំលឹក​ខួប​ទី ២៥ នៃ​ការ​បង្កើត​ទំនាក់​ទំនងសម្រាប់​កិច្ច​សន្ទនា​​រវាង​ចិន​និង​អាស៊ាន​ សន្និសីទ​ថ្នាក់ដឹក​នាំ​អាស៊ាន​ និង​ប្រទេស​ចិន​ ជប៉ុន​ កូរ៉េ​ខាង​ត្បូង​លើក​ទី ១៩ និង​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​លើក​ទី ១១ ព្រម​និង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ឡាវ ។

      លោក​Li Keqiang ថ្លែង​ថា ឆ្នាំ​ ២០១៦​ នេះ​ជា​ខួប​ទី ២៥ នៃ​ការ​បង្កើត​ទំនាក់​ទំនង​សម្រាប់​កិច្ចសន្ទនា​​រវាង​ប្រទេស​ចិន​និង​អាស៊ាន​ ទំនាក់ទំនង​ទ្វេភាគី​បាន​ឈរ​លើ​ទី​ចាប់​ផ្តើមថ្មី​នៃ​​ប្រវត្តិសាស្រ្ត​ ។ ខ្ញុំ​រីករាយ​ក្នុង​ការ​ធ្វើ​កិច្ចសហការ​ជា​មួយ​ថ្នាក់​ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​រំលឹកឡើង​វិញ​ពី​ប្រវត្តិសាស្រ្ត​ បូក​សរុប​បទ​ពិសោធន៍​ រំពឹង​ទៅ​​​អនាគត​ រួម​គ្នា​ធ្វើ​ផែនទីបង្ហាញ​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ថ្មី​រវាង​ចិន​-​អាស៊ាន​ ព្រម​និងរួម​ជា​មួយ​បណ្តា​ភាគី​​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​និង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​​​ក្រោម​យន្តការ​10 បូក​ ៣ និង​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​ជាដើម​ ក្នុង​ន័យ​រួម​វិភាគទាន​ដល់​សន្តិភាព ស្ថិរភាព​ និង​ភាព​រុង​រឿង​ក្នុង​តំបន់​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ