លោក​លីខឺឈាំង​នាយក​រដ្ឋមន្រ្តី​ចិន​អញ្ជើញ​ចូល​រួម​ពិធី​រំលឹក​ខួប​ទី​២៥​នៃ​ការ​បង្កើត​ទំនាក់​ទំនង​សម្រាប់​កិច្ច​សន្ទនា​រវាង​ចិន​–អាស៊ាន
2016-09-07 16:31:04  cri  Web Editor:Zheng Lei

     ព្រឹកថ្ងៃទី​៧​ខែ​កញ្ញា តាម​ម៉ោង​តំបន់ លោក​លីខឺឈាំង​នាយក​រដ្ឋមន្រ្តី​ចិន​បាន​រួម​ជា​មួយ​អ្នក​ដឹក​នាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ចូល​រួម​ពិធី​រំលឹក​ខួប​ទី​២៥​នៃ​ការ​បង្កើត​ទំនាក់​ទំនង​សម្រាប់​កិច្ច​​សន្ទនា​រវាង​ចិន​–អាស៊ាន​​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ​ឡាវ។

លោក​លីខឺឈាំង​បាន​បង្ហាញ​ថា ប្រទេស​ចិន​និង​អាស៊ាន​បាន​បង្កើត​ទំនាក់​ទំនង​សម្រាប់​កិច្ច​​សន្ទនា​កាល​ពី​​ឆ្នាំ​១៩៩១។រយៈពេល​២៥​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​ជា​រយៈ​ពេល​២៥​ឆ្នាំ​ដែល​ការ​កសាង​ទំនុក​ចិត្ត​ខាង​នយោបាយ​រវាង​​ចិន​និង​អាស៊ាន​ត្រូវ​បាន​បង្កើន​ឥត​ឈប់ឈរ ហើយ​ក៏​ជា​រយៈពេល​២៥​ឆ្នាំ​ដែល​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​រវាង​ចិន​និង​អាស៊ាន​ទទួល​បាន​សមិទ្ធ​ផល​ជា​ផ្លែ​ផ្កា​យ៉ាង​ច្រើន​ផង​ដែរ។

ភាគី​ចិន​ជា​និច្ចកាល​បាន​ចាត់​ទុក​អាស៊ាន​ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​គាំពារ​សុខ​សន្តិភាព​ក្នុង​តំបន់​ ​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​និង​ការ​អភិវឌ្ឍ​ដោយ​ពហុប៉ូល​​របស់​ពិភពលោក​ ​ហើយ​នឹង​បន្ត​ចាត់​ទុក​អាស៊ាន​ជា​ទិសដៅ​អាទិភាព​សម្រាប់​កិច្ច​ការ​ទូត​ជា​មួយ​ប្រទេស​ជុំវិញ​ ​ព្រម​និង​គាំទ្រ​ឋានៈ​ជា​ស្នូល​របស់​អាស៊ាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​ ​ក៏​ដូច​ជា​គាំទ្រ​អាស៊ាន​ឲ្យ​ពង្រីក​តួនាទី​កាន់តែ​ធំ​ក្នុង​កិច្ច​ការ​អន្តរជាតិ​និង​តំបន់​ផង​ដែរ។

ថ្នាក់​ដឹកនាំ​របស់ប្រទេស​អាស៊ាន​ដែល​ចូល​រួម​កិច្ច​ប្រជុំ​បាន​សកម្ម​វាយ​តម្លៃ​ចំពោះ​សមិទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ទទួល​បាន​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​តាំង​ពី​អាស៊ាន​និង​ចិន​បង្កើត​ទំនាក់ទំនង​សម្រាប់​កិច្ច​សន្ទនា​មក​ ​ព្រម​និង​ពោរពេញ​ទៅ​ដោយ​ជំនឿ​ចិត្ត​ចំពោះ​អនាគត​នៃ​ទំនាក់ទំនង​រវាង​ភាគី​ទាំង​២៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ