សន្និសីទថ្នាក់ដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គលើកទី ១ នឹងបើកធ្វើនៅក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិននៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ នេះ ។ ពេលថ្មីៗកន្លងមកនេះ លោកWichi Kinchong Choi អគ្គនាយករងជាន់ខ្ពស់នៃធនាគារKasikornbankប្រទេសថៃបានថ្លែងថា យន្តការសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសតាមបណ្តោយទន្លេមេគង្គនឹងមានអំណោយផលដល់ការបង្កើនការកសាងទំនុកចិត្តលើគ្នាទៅវិញទៅមកផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនការយល់ដឹងពីគ្នា ព្រមនិងសម្រេចការផ្តល់ផលប្រយោជន៍ដល់គ្នានិងភាពឈ្នះ-ឈ្នះរវាងបណ្តាប្រទេសមានពាក់ព័ន្ធ ។
លោក Wichi Kinchong Choi បានថ្លែងថា យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គនឹងមានអំណោយផលដល់ការជំរុញឲ្យគ្រប់អង្គភាពសេដ្ឋកិច្ចដែលមានកម្រិតអភិវឌ្ឍខុសគ្នាក្នុងតំបន់សម្រេចការបំពេញបន្ថែមគ្នាទៅវិញទៅមក និងអភិវឌ្ឍដោយមានតុល្យភាព ។ លោកមានប្រសាសន៍បន្តថា ប្រទេសចំនួន ៦ តាមបណ្តោយទន្លេឡានឆាង-មេគង្គឆ្លងតាមរយៈយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងផលិតភាព ចាត់ចែងធនធានផលិតកម្មដោយសមរម្យ និងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សាររបស់ប្រទេសពាក់ព័ន្ធ ។ ព្រមពេលជាមួយគ្នា យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គក៏មានអត្ថប្រយោជន៍ ដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម និងជំរុញឲ្យប្រទេសទាំងនេះអាចរួមបញ្ចូលជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ានបានកាន់តែល្អថែមទៀតផង ៕