ថ្ងៃទី១៧ខែមីនា ក្រសួងការរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានក្នុងនិងក្រៅប្រទេសស្តីពីកិច្ចប្រជុំថ្នាក់ដឹកនាំរវាងប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ លោក Liu Zhenmin អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានធ្វើបង្ហាញអំពីសភាពការណ៍មានពាក់ព័ន្ធ ហើយនិងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងនិងក្រៅប្រទេស។
លោក Liu Zhenmin បានមានប្រសាសន៍នៅថ្ងៃទី២៣ខែមីនាខាងមុខ កិច្ចប្រជុំថ្នាក់ដឹកនាំរវាងប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គលើកដំបូងនឹងបើកធ្វើនៅក្រុងSanYaខេត្តហៃណានប្រទេសចិន។ តបតាមការអញ្ជើញរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ថ្នាក់ដឹកនាំប្រទេសទាំង៥ក្នុងនោះមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមនឹងមកចូលរួមកិច្ចប្រជុំនេះ។
ការជំរុញកិច្ចសហប្រតិបត្តិការទន្លេឡានឆាងនិងមេគង្គគឺជាការប្រតិបត្តិជាក់ស្តែងនៃការអនុវត្តសេចក្តីផ្តួចផ្តើមស្តីពីការកសាងសហគមន៍រួមវាសនាទ្វីបអាស៊ីដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ហើយក៏ជាគម្រោងដែលប្រទេសចិនលើកឡើងដើម្បីជំរុញការអភិវឌ្ឍនិងភាពសំបូររ៉ុងរឿងក្នុងអនុតំបន់ផងដែរ។ ការបង្កើតយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាងនិងមេគង្គគឺជាសេចក្តីផ្តួចផ្តើមដ៏សំខាន់ដែលលើកឡើងដោយលោក Li Keqiang នាយករដ្ឋមន្ត្រីចិន ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ានលើកទី១៧កាលពីឆ្នាំ២០១៤ ដែលការលើកឡើងនេះបានទទួលការឆ្លើយតប យ៉ាងសកម្មពីប្រទេសនៅតាមតំបន់ទន្លេមេគង្គ ។ កិច្ចសហប្រតិបត្តិការទន្លេឡានឆាងនិងមេគង្គនឹងជំរុញឲ្យមិត្តភាពរវាងប្រទេសជិតខាងទាំង៦មានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ជំរុញនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរវាងប្រទេសជាសមាជិក កាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់ ហើយនិងជំរុញនូវការកសាងសហគមន៍រួមវាសនាអាស៊ាននិងដំណើរការសមាហរណកម្មក្នុងតំបន់ ដើម្បីជួយដល់ប្រទេសទាំង៦រួមគ្នាទប់ទល់និងការសាកល្បងផ្នែកសន្តិសុខមិនមែនជាប្រពៃណី។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំរវាងប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គលើកដំបូងនេះ លោក Li Keqiang នាយករដ្ឋមន្ត្រីចិននឹងវាយតម្លៃកម្រិតដោយខ្ពស់ដល់ការវិវឌ្ឍនិងអត្ថន័យនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាងនិងមេគង្គ ហើយលោកនឹងធ្វើបទឧទ្ទេសនាមអំពីការយល់ឃើញរបស់ភាគីចិនចំពោះទិសដៅអភិវឌ្ឍន៍នៅថ្ងៃអនាគត់នៃយន្តការ ព្រមនិងគួបផ្សំវិស័យសំខាន់និងដិសដៅអភិវឌ្ឍន៍របស់យន្តការ បន្ទាប់មកប្រកាសសេចក្តីផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការនិងគោលនយោបាយដ៏សំខាន់មួយចំនួនទៀតផង៕