លោក ​Xu​ Shao​shi ​ប្រធាន​គណៈកម្មាធិការ​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍​ជាតិ​ចិន​បាន​ថ្លែង​ថា ​ការកសាង​ផ្លូវ​មួយ​និង​ខ្សែ​ក្រវាត់​មួយ​នៅ​ឆ្នាំ​នេះ​នឹង​រីក​ចម្រើន​កាន់តែ​រហ័ស​និង​កាន់តែ​ល្អ​
2016-03-06 14:40:59  cri  Web Editor:Sun Lingling

កាលពី​ថ្ងៃ​ទី៦​ខែ​មីនា​ លោក ​Xu ​Shao​shi ​ប្រធាន​គណៈកម្មាធិការ​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍​ជាតិ​ចិន​បាន​ទម្លាយ​ឲ្យ​ដឹង​ក្នុង​សន្និសីទ​អ្នក​សារព័ត៌មាន​ដែល​បើក​ធ្វើ​ដោយ​មហាសន្និបាត​លើក​ទី៤​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ថា ​នៅ​ឆ្នាំ​២០១៦​ ការកសាង​ផ្លូវ​មួយ​និង​ខ្សែ​ក្រវាត់​មួយ​នឹង​រីក​ចម្រើន​កាន់តែ​រហ័ស​ កិច្ច​សហប្រតិបត្តិការ​ផ្នែក​ផលិតកម្ម​អន្តរជាតិ​ក៏​នឹង​រីក​ចម្រើន​កាន់តែ​ល្អ​ផង​ដែរ ។

លោក ​Xu ​Shao​shi​ បាន​ឧទ្ទេសនាម​ថា​ ឆ្នាំ​នេះ​ ប្រទេស​ចិន​នឹង​រៀបចំ​ចាត់​ចែង​នូវ​ការអនុវត្ត​ជាក់​ស្តែង​ថែម​មួយ​កម្រិត​ទៀត​ជាមួយ​និង​ប្រទេស​នៅ​តាម​ផ្លូវ​មួយ​និង​ខ្សែ​ក្រវាត់​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ ជំរុញ​ការកសាង​របៀង​ដែល​សំខាន់​ៗ​មួយ​ចំនួន​ រៀបចំ​ចាត់​ចែង​ប្រទេស​ដែល​ជា​សសរ​ស្តម​ដ៏​សំខាន់​មួយ​ចំនួន ​ហើយ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ផលិតកម្ម​អន្តរជាតិ​នឹង​ចាត់​វិធានការ​កាន់តែ​ច្រើន​ដើម្បី​ជំរុញ​ទៅ​មុខ ​ចំណែក​ការកសាង​ផ្លូវ​ដែក​និង​ការផ្ទេរ​ផលិតកម្ម​ដែល​មាន​អាទិភាព​ជាដើម​នឹង​ស្វែងរក​ការវិវឌ្ឍន៍​ជាក់​ស្តែង​កាន់តែ​ច្រើន​ ព្រម​ទាំង​បង្កើន​កម្លាំង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ថែម​មួយ​កម្រិត​ទៀត ។

    លោក​ Xu ​Shao​shi ​បាន​ថ្លែង​ថា ​ ការផ្តើម​គំនិត​ដ៏​សំខាន់​ស្តីពី​ផ្លូវ​មួយ​និង​ខ្សែ​ក្រវាត់​មួយ​ដែល​លើក​ឡើង​ដោយ​លោក​ប្រធាន​រដ្ឋចិន​ Xi ​Jin​ping​កាន់តែ​ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​កម្រិត​ខ្ពស់​និង​ការឆ្លើយ​តប​យ៉ាង​រាក់​ទាក់​កក់​ក្តៅ​ពី​សហគមន៍​អន្តរជាតិ​ហើយ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ