ព្រឹកថ្ងៃទី៤ខែមីនា មហាសន្និបាតលើកទី៤នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១២បានបើកធ្វើសន្និសីទសារព័ត៌មាននៅវិមានសភាប្រជាជន លោកស្រី Fu Ying អ្នកនាំពាក្យនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើបទឧទ្ទេសនាមថា មហាសន្និបាតលើកទី៤នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១២នឹងសម្ពោធបើកជាផ្លូវការនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៥ខែមីនា។
មហាសន្និបាតលើកនេះបានកំណត់របៀបវារៈចំនួន៩ ក្រៅពីរបាយការណ៍ចំនួន៦ដូចជារបាយការណ៍ការងាររបស់រដ្ឋាភិបាលជាដើមដែលរាល់ឆ្នាំកន្លងមកមហាសន្និបាតត្រូវធ្វើការត្រួតពិនិត្យនោះនៅមានការងារផ្សេងទៀតដូចជាការត្រួតពិនិត្យនិងការអនុម័តគម្រោងផែនការ"៥ឆ្នាំទី១៣" និងការពិគ្រោះពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីសប្បុរសធម៌ ។
ព្រឹកថ្ងៃទី១៦ខែមីនា បន្ទាប់ពីមហាសន្និបាតបិទបញ្ចប់ លោក Li Keqiang នាយករដ្ឋមន្រ្តីចិននឹងបើកធ្វើសន្និសីទអ្នកសារព័ត៌មានក្នុងនិងក្រៅប្រទេសដើម្បីឆ្លើយសំនួររបស់អ្នកសារព័ត៌មាន៕