លោក ​Li ​Ke​qiang ​នាយករដ្ឋមន្ត្រី​ចិន​អញ្ជើញ​ចូល​រួម​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​ហើយ​លើក​ឡើង​នូវ​ការផ្តើម​គំនិត​ថ្មី​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​ភាគី​ចិន​សំដែង​ការប្រឆាំង​ជា​ដាច់​ខាត​ចំពោះ​យោធូបនីយកម្ម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2015-11-23 17:54:25  cri  Web Editor:Sun Lingling

នៅ​ថ្ងៃ​ទី​២២​ខែ​វិចិ្ឆកា​តាម​ម៉ោង​តំបន់ ​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១០​បាន​បើក​ធ្វើ​នៅ​ក្រុង​គូឡាលំពួ​ រដ្ឋធានី​ប្រទេស​ម៉ាឡេស៊ី​ ។ ​លោក ​Li ​Ke​qiang ​នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូល​រួម​ក្នុង​សន្និសីទ​នេះ ​ហើយ​បាន​ធ្វើ​អធិប្បាយ​យ៉ាង​ពិស្តារ​នូវ​មតិ​និង​សំណើ​អំពី​ទិសដៅ​អភិវឌ្ឍន៍​នៅ​ពេល​អនាគត​នៃ​សន្និសីទ​កំពូល​អាស៊ី​បូព៌ា ​ព្រម​និង​លើក​ឡើង​ការផ្តើម​គំនិត​៥​ចំណុច​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ទៀត​ផង​ ។​ ថ្ងៃ​ដដែល​ លោក ​Liu​ Zhen​ min ​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​បើក​ធ្វើ​សន្និសីទ​អ្នក​សារព័ត៌មាន​ចិន​និង​បរទេស​អំពី​គោលជំហរ​និង​សំណើ​របស់​ភាគី​ចិន ​ខាង​ក្រោម​នេះ​ ​សូម​អញ្ជើញ​ទស្សនា​ព័ត៌មាន​ពិស្តារ​របស់​វិទ្យុ​យើង​ខ្ញុំ ។

សន្និសីទ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១០​បាន​បើក​ធ្វើ​នៅ​ក្រុង​គូឡាឡាំពួ​ពី​ថ្ងៃ​ទី​២២​ខែ​វិចិ្ឆកា ​លោក​ Li ​Ke​qiang​ នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​ហើយ​បាន​លើក​ឡើង​នូវ​សំណើ​មួយ​ចំនួន​របស់​ប្រទេស​ចិន​អំពី​កិច្ច​សហប្រតិបត្តិការ​អាស៊ី​បូព៌ា​នៅ​ពេល​អនាគត ។ ​ថ្ងៃ​ដដែល​ លោក​ Liu ​Zhen​ min ​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​បង្ហើប​ឲ្យ​ដឹង​ក្នុង​សន្និសីទ​អ្នក​សារព័ត៌មាន​ថា ​លោក​ Li​ Ke​qiang​ នាយករដ្ឋមន្ត្រី​ចិន​បាន​អធិប្បាយ​នូវ​មតិ​និង​សំណើ​របស់​ភាគី​ចិន​អំពី​ទិសដៅ​អភិវឌ្ឍន៍​នៅ​ពេល​អនាគត​នៃ​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​ដោយ​គូស​បញ្ជាក់​ថា​ សន្និសីទ​កំពូល​អាស៊ី​បូព៌ា​ត្រូវ​បន្ត​ប្រកាន់​ខ្ជាប់​ឋានៈ​ណែនាំ​របស់​អាស៊ាន​ ប្រកាន់​ខ្ជាប់​ការអភិវឌ្ឍន៍​និង​សុខសន្តិភាព​ជា​មួយ​គ្នា​ ហើយ​ប្រកាន់​ខ្ជាប់​ការអភិវឌ្ឍន៍​នូវ​កិច្ច​សម្រប​សម្រួល​រវាង​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​និង​យន្តការ​ផ្សេង​ទៀត ។

    លោកLiu ​Zhenminបានថ្លែងថា   ឆ្នាំនេះជាខួបឆ្នាំទី១០នៃការបង្កើតសន្និសីទកំពូលអាស៊ី​ខាង​កើត  សន្និសីទបានចេញផ្សាយសេចក្តីប្រកាសក្រុង​គូឡាឡាំពួរ​ស្តីពីការរំលឹកខួបឆ្នាំ​ទី១០នៃការបង្កើតសន្និសីទកំពូលអាស៊ីខាងកើត ។ សន្និសីទកំពូលអាស៊ីខាងកើត លើក​នេះ​ទទួលបានសមិទ្ធផលយ៉ាងច្រើន ​ក្នុងនោះ  ភាគីចិនបានចេញវិភាគទានដ៏សំខាន់​សំរាប់សន្និសីទ​លើកនេះ ។ សន្និសីទបានបញ្ជាក់ថា  នឹងពន្យារពេលអនុវត្តន៍ផែនការនៃ​

សេចក្តីប្រកាសអំពីការអភិវឌ្ឍន៍នៃទីក្រុងភ្នំពេញ ដែលលើកឡើងដោយភាគីចិន រហូតដល់​ឆ្នាំទី២០១៧  ហើយគូសបញ្ជាក់ថា នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យ​សំខាន់​ចំនួនមាន ដូចជា ​ថាមពលស្អាត  ហិរញ្ញវត្ថុ​អប់រំ  ការគ្រប់គ្រង​គ្រោះថ្នាក់   សុខាភិបាល​សាធារណៈនិងការភ្ជាប់គ្នាវាង​អាស៊ាន​ជាដើម  ។

    លោកLiu ​Zhenminបានថ្លែងថា ​សន្និសីទលើកនេះនៅបានអនុម័តលើសេចក្តី​ថ្លែងការណ៍​អំពីការបង្កើនកិច្ចសហការលើសមុទ្រក្នុងតំបន់ ដែលមានប្រទេស​ឥណ្ឌូណេស៊ី​ ចិន​អាមេរិក​អូស្ត្រាលីនិងនូវ៉ែលហ្សេឡង់ចូលរួមដោយ បានចង្អុលទិសដៅយ៉ាងច្បាស់​លាស់​សំរាប់ការជំរុញការអភិវឌ្ឍន៍ជានិរន្តរភាពនៃសេដ្ឋកិច្ចលើសមុទ្រ  ការបង្កើនការការពារ​បរិស្ថាន​លើសមុទ្រ និងការគាំពារសន្តិសុខលើសមុទ្រជាដើម  ក្នុងតំបន់ដែលមាន​ប្រទេសជា​សមាជិក​ចំនួន១៨នៃសន្និសីទកំពូលអាស៊ីខាងកើត ។

    លោក​Liu ​Zhen​min​បាន​ថ្លែង​ថា​ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ថ្ងៃ​ដដែល​ ​លោក​លី​ឃឺឈាំង​ក៏​បាន​លើក​ឡើង​នូវ​សេចក្តី​សំណើរ​៥​ចំណុច​ស្តី​អំពី​បណ្តា​ប្រទេស​រួម​គ្នា​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​សេរីភាព​សម្រាប់​​នាវាចរណ៍​និង​ការ​ហោះហើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាំង​ពី​ដើម​មក​គឺ​សុទ្ធ​តែ​គ្មាន​បញ្ហា​ទាល់​តែ​សោះ​ ​ប្រទេស​ចិន​ជា​អ្នក​គាំពារ​យ៉ាង​មុត​មាំ​​នៃ​សេរីភាព​នាវាចរណ៍​និង​ការ​ហោះហើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ពេល​បណ្តា​ប្រទេស​អនុវត្ត​សិទ្ធិ​នាវាចរណ៍​និង​ការ​ហោះហើរ​ក៏​ត្រូវ​គោរព​យ៉ាង​ពេញលេញ​នូវ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ប្រទេស​តាម​បណ្តោយ​​ឆ្នេរសមុទ្រ​ដែរ​ ។

      ពេល​ឆ្លើយ​សំនួរ​អំពី​ប្រទេស​ចិន​កំពុង​អនុវត្ត​វិស្វកម្ម​កសាង​នៅ​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​លោក​Liu ​Zhen​min​បាន​ថ្លែង​ថា​ ​ប្រទេស​ចិន​អនុវត្ត​វិស្វកម្ម​កសាង​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លូន​ក្នុង​ប្រជុំ​កោះ​ណានសា​គឺ​ដើម្បី​ផ្តល់​លក្ខខ័ណ្ឌ​សម្រាប់​ជីវភាព​និង​ការ​ងារ​កាន់​តែ​ល្អ​ដល់​បុគ្គលិក​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក​ ​ក៏​ដើម្បី​បង្កើត​លក្ខខ័ណ្ឌ​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​​អនុវត្ត​កាតព្វកិច្ច​អន្តរជាតិ​និង​ដើម្បី​ផ្តល់​សេវាកម្ម​សាធារណៈ​ដល់​ប្រទេស​ក្នុង​តំបន់​ផង​ដែរ​ ។

      ចំពោះ​រដ្ឋាភិបាល​ហ្វីលីពីន​ដែល​មាន​បំណង​ប្រគល់​ការ​វិវាទ​នៃ​សមុទ្រចិន​ខាងត្បូង​ដាក់​ទៅ​ឲ្យ​តុលាការ​កាត់​ក្តី​អន្តរជាតិ​ដោយ​ឯកតោភាគី​ ​លោក​Liu ​Zhen​min​បាន​គូស​បញ្ជាក់​ថា ​ប្រទេស​ចិន​និង​ហ្វីលីពីន​ជា​ប្រទេស​ជាប់​ជិត​ខាង​​គ្នា​ ​មាន​ការ​វិវាទ​គឺ​ជា​រឿង​ធម្មតា​ បញ្ហា​​គន្លឹះ​គឺ​តើ​ត្រូវ​ដោះស្រាយ​ការ​វិវាទ​យ៉ាង​ដូច​ម្តេច​ ​។​ ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ខួប​ទី​៤០​រវាង​​ប្រទេស​ចិន​និង​ហ្វីលីពីន​ដែល​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​គ្នា​ ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​រក្សា​ទំនាក់​ទំនង​មិត្តភាព​ជាប់​រហូត​ ​រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​ហ្វីលីពីន​គ្រប់​អាណត្តិ​ក៏​បាន​​រក្សា​ទំនាក់​ទំនង​ជា​មួយ​គ្នា​បាន​ល្អ​ប្រសើរ​ស្តី​អំពី​ការ​ដោះ​ស្រាយ​ការវិវាទ​ទ្វេភាគី​ដោយ​សមរម្យ​ ​។​ ​ចំពោះ​ការ​វិវាទ​លើ​សមុទ្រ​ដែល​មាន​ស្រាប់​របស់​ប្រទេស​ទាំង​ពីរ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ភាគី​ចិន​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ដោះ​ស្រាយ​ដោយ​ឆ្លង​តាម​ការ​ចរចា​ទ្វេភាគី​ ។

      ការ​បង្ខំ​ដាក់​ជូន​ទៅ​ឲ្យ​តុលាការ​កាត់​ក្តី​អន្តរជាតិ​ដោយ​ឯកតោភាគី​មិន​មែន​ជា​មធ្យោបាយ​ដែល​មាន​លក្ខណៈ​កសាង​ទេ​ ​ហើយ​ក៏​មិន​មែន​ជា​វិធី​ដែល​គួរ​តែ​​មាន​សម្រាប់​ដោះ​ស្រាយ​ការវិវាទ​ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ដំណើរ​ការ​ដោះ​ស្រាយ​​វិវាទ​ទៅ​វិញ​ទេ​ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ