នាយករដ្ឋមន្រ្តី​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​សេចក្តី​ថ្លែងការណ៍​រួម​នៃ​ថ្នាក់​ដឹក​នាំ​អំពី​កិច្ចព្រម​ព្រៀង​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់
2015-11-22 15:23:45  cri  Web Editor:Zhai Qianqian

 

 

    នៅ​ព្រឹក​ថ្ងៃ​ទី ២២ ​ខែ​វិច្ឆិកា​ តាម​ម៉ោង​ម៉ាឡេស៊ី​ លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​សេចក្តី​ថ្លែងការណ៍​រួម​នៃ​ថ្នាក់​ដឹក​នាំ​អំពី​កិច្ចព្រម​ព្រៀង​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ហៅ​កាត់​ថា​RCEP​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ក្រុង​គូឡាលំពួរ​ ។​ 

    សេចក្តី​ថ្លែងការណ៍​បាន​ចង្អុល​បង្ហាញ​ថា ថ្នាក់​​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​RCEP ​បាន​អបអរ​សាទរ​ចំពោះ​​ការ​ចរចា​បាន​ទទួល​ការ​វិវឌ្ឍន៍​​ដោយ​​មាន​លក្ខណៈ​ជាក់​ស្តែង​ ។ ​កិច្ចព្រម​ព្រៀង​​RCEP ​មាន​សារៈ​សំខាន់​ចំពោះ​ការ​លើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាជន​ ​ និង​ការ​ជំរុញ​ការ​អភិវឌ្ឍនៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​ ។ ហើយ​មាន​អំណោយ​ផល​​ដល់​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​មាន​យុត្តិធម៌​ និង​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្នែក​សេដ្ឋកិច្ច​រវាង​បណ្តា​ប្រទេស​ ។​ ថ្នាក់​ដឹក​នាំ​​ទាំង​អស់​បាន​ទាមទារ​ឲ្យ​ក្រុម​​ចរចា​ពន្លឿន​កិច្ចការ​របស់​ខ្លួន​​ ដើម្បី​ខិត​ខំ​បញ្ចប់​ការ​ចរចា​ក្នុង​ឆ្នាំ ២០១៦​ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ