សន្និសីទកំពូលអាស៊ានលើកទី២៧ព្រមនិងសន្និសីទអ្នកដឹកនាំមួយចំនួនបានបើកធ្វើនៅប្រទេសម៉ាឡេស៊ីពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ខែវិច្ឆិកា នៅថ្ងៃទី២២ខែវិច្ឆិកា នៅទីក្រុងគូឡាលំពួរ អ្នកដឹកនាំប្រទេសជាសមាជិកអាស៊ាន១០បានរួមគ្នាចុះហត្ថលេខាលើសេចក្តីប្រកាសគូឡាលំពួរស្តីពីការកសាងសហគមន៍ឲ្យរួចរាល់អាស៊ាននៅឆ្នាំ២០១៥និងសេចក្តីប្រកាសគូឡាលំពួរស្តីពីអាស៊ានបោះជំហានទៅកាន់ឆ្នាំ២០១៥៖សាមគ្គីគ្នាខិតខំប្រឹងប្រែង ហើយប្រកាសថា សហគមន៍អាស៊ាននឹងបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៣១ខែធ្នូឆ្នាំនេះ ដោយក្នុងពេលដំណាលគ្នានេះ ក៏បានកំណត់ផែនទីមាគ៌ាអភិវឌ្ឍន៍អាស៊ានឆ្នាំ២០២៥ផងដែរ។
បន្ទាប់មក ក្នុងពេលថ្លែងសុន្ទរកថា លោកណាជីពនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានបង្ហាញថា នៅក្រោមក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីអាស៊ាន បច្ចុប្បន្ន ប្រទេសនានាបានលុបបំបាត់ចោលជាមូលដ្ឋាននូវរបាំងពន្ធគយ នេះគឺបានសេចក្តីថា របរផលិតកម្មក្នុងតំបន់អាស៊ាននឹងកាន់តែមានកម្លាំងប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ប៉ុន្តែ ក្នុងពេលជាមួយួគ្នានេះ ប្រទេសជាសមាជិកអាស៊ាននានានៅត្រូវការលុបបំបាត់ចោលថែមមួយកម្រិតទៀតនូវរបាំងដែលនៅតែរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ហើយធ្វើកិច្ចសហប្រតិបត្តិការឲ្យបានជ្រាលជ្រៅដើម្បីត្រួសត្រាយអនាគតសេដ្ឋកិច្ចឲ្យបានកាន់តែទូលំទូលាយ។