លោក​Li​ Keqiang​នាយក​រដ្ឋមន្រ្តី​ចិន​​ជួប​ពិភាក្សា​ការងារ​ប្រចាំ​ឆ្នាំ​តាម​ពេល​កំណត់​ជា​មួយ​លោក​Malcolm Turnbull​នាយករដ្ឋមន្រ្តី​អូស្រា្តលី​
2015-11-21 18:33:13  cri  Web Editor:Wang Zhaojun

     

នៅ​រសៀល​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​នៅ​សណ្ឋាគារ​មួយ​នៅ​ក្រុង​កូឡាលំពួរ​​ ​លោក​Li​ Keqiang​នាយក​រដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ប្រចាំ​ឆ្នាំ​តាម​ពេល​កំណត់​ជា​មួយ​លោក​Malcolm Turnbull​នាយករដ្ឋមន្រ្តី​អូស្រា្តលី​។

      លោក​Li​ Keqiang​បាន​ថ្លែង​ថា​ ​ភាគី​ចិន​រីករាយ​ក្នុងការ​រួម​សហការ​ជា​មួយ​ភាគី​អូស្រា្តលី​ ​ដើម្បី​បង្កើន​ការ​ជឿទុក​ចិត្ត​គ្នា​ផែ្នក​នយោបាយ​ ​និង​ត្រួសត្រាយ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ក៏​ដូច​ជា​ដោះស្រាយ​ដោយ​សមរម្យ​នូវ​ការ​​ខ្វែង​គំនិត​គ្នា​ ​សំដៅ​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​អូស្រា្តលី​ឲ្យ​ឡើង​ដល់​កម្រិត​ថ្មី​។ ​លោក​បាន​ថ្ែលង​ទៀត​ថា​ ​ភាគី​ចិន​រីករាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​ភាគី​អូស្រា្តលី​ ​ខិតខំ​សម្រេច​បាន​ឆាប់ៗ​នូវ​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​អូស្រ្តាលី​ដើម្បី​ទទួល​បាន​​សុពលភាព​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ​។ ​ភាគី​ចិន​ស្វាគមន៍​សហគ្រាស​អូស្រ្តាលី​កាន់តែ​ច្រើន​មក​ធ្វើ​ការ​វិនិយោគទុន​នៅ​ប្រទេសចិន​ ហើយ​ក៏​សង្ឃឹម​ភាគី​អូស្ត្រាលី​អាច​ផ្តល់​ភាព​ងាយ​ស្រួល​កាន់​តែ​ច្រើន​ដល់​សហគ្រាស​​ចិន​ផងដែរ​។

     ជា​ការ​ឆ្លើយ​តប​ លោក​Turnbull​បាន​ថ្លែង​ថា​ ​ភាគី​អូស្រ្តាលី​រីករាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​ភាគី​ចិន​ ​ក្នុង​ន័យ​បង្កើន​ថែម​ទៀត​នូវ​ការ​យោគយល់​គ្នា​ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច​​និង​មនុសាស្រ្ត​ជាដើម​ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​អូស្រ្តាលី​និង​ចិន​ឲ្យ​ឡើង​ដល់​កម្រិត​ថ្មី​ ក៏​ដូចជា​ផ្តល់​សុភមង្គល​ដ៏​ប្រាកដប្រជា​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​២​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ