នាយករដ្ឋមន្រ្តី​ចិន​បានអញ្ជើញ​ទៅដល់​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ចូលរួម​សន្និសីទ​មួយ​ចំនួន​នៃ​ថ្នាក់​ដឹក​នាំ​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​អាស៊ី​ខាង​កើត​និង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅម៉ាឡេស៊ី
2015-11-20 22:34:23  cri  Web Editor:Zhai Qianqian

 

ដោយ​តប​តាម​សេចក្តី​អញ្ជើញ​របស់​លោក​Najib Tun Razak នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ ដែល​ជា​ប្រទេស​ប្រធាន​តាម​វេន​នៃ​សម្ព័ន្ធ​អាស៊ាន​ លោក​Li Keqiang នាយករដ្ឋមន្រ្តី​ចិន​បាន​ធ្វើ​ដំណើរ​អញ្ជើញ​ទៅ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​Sepang ក្រុង​គូឡាលំពួរ ប្រទេស​ម៉ាឡេស៊ី​នៅ​យប់​ថ្ងៃ​ទី ២០​ ខែ​វិចិ្ឆកា​ តាម​ម៉ោង​ម៉ាឡេស៊ី​ ។ លោក​Li Keqiangនឹង​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​ដឹកនាំ​ ១០ បូក ១​ រវាង​ចិន​និង​អាស៊ាន​លើក​ទី ១៨​ សន្និសីទ​ថ្នាក់​ដឹក​នាំ​​ ១០ បូក ៣​ រវាង​ចិន​និង​អាស៊ាន​លើក​ទី ១៨​ និង​សន្និសីទ​កំពូល​អាស៊ី​ខាង​កើត​លើក​ទី ១០​ ព្រម​​និង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ។​ លោក​ជំទាវ​Cheng Hong ភរិយា​របស់​លោក​Li Keqiangបាន​អម​ដំណើរ​អញ្ជើញ​ទៅ​ដល់​ម៉ាឡេស៊ី​ផង​ដែរ ។

មន្រ្តី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដូច​ជាលោក​Liow Tiong Lai រដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍​ម៉ាឡេស៊ី​ជាដើម​បាន​ទៅដល់​ព្រលានយន្តហោះ​ដើម្បី​ទទួល​ស្វាគមន៍​លោក​Li Keqiang ។ ហើយ​ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​នៅម៉ាឡេស៊ី​ និង​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​អាស៊ាន​ក៏​ទៅ​ទទួល​ស្វាគមន៍​លោក​​Li Keqiang នៅ​ព្រលានយន្តហោះ​ដែរ ៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ