ចង​ចាំ​ប្រវត្តិសាស្ត្រ​សង្គ្រាម​លោក​លើក​ទី​២​  គាំពារសន្តិភាព​ពិភពលោក​   ប្រព័ន្ធ​សារ​ព័ត៌មាន​បរទេស​យកចិត្ត​ទុក​ដាក់​ចំពោះ​សកម្មភាព​រំលឹក​ខួប​នៅថ្ងៃ​ទី​៣​ខែ​កញ្ញា​របស់​ប្រទេស​ចិន
2015-09-03 10:37:53  cri  Web Editor:cambodian

តាម​ព័ត៌មាន​ចំរុះ​នៃ​ទី​ភ្នាក់ងារ​ព័ត៌មាន​ស៊ីនហ្វាចិន​  ថ្ងៃ​ទី៣​ខែ​កញ្ញា ​ សកម្មភាព​រំលឹក​ខួប​ឆ្នាំ​ទី​៧០​នៃ​ជ័យជំនះ​ក្នុង​សង្រ្គាម​ដែល​ប្រជាជន​ចិន​តស៊ូ​ប្រឆាំង​និង​ការ​ឈ្លានពាន​របស់​ជប៉ុន​ព្រម​និង​សង្រ្គាម​តស៊ូ​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក​  បាន​ប្រារព្វ​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉េកាំង​។​ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​   ប្រព័ន្ធ​សារព័ត៌មាន​បរទេស​បាន​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​រំលឹក​ខួប​យ៉ាង​ឧឡារិក​នេះ​ ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សភាពការណ៍​រៀបចំ​របស់​ភាគី​ចិន​ហើយ​បាន​វែកញែក​ថា​  សកម្មភាព​នេះ​មិន​គ្រាន់​តែ​ជា​ការ​បង្ហាញ​នូវ​កម្លាំង​ប្រទេស​មួយ​តែ​ប៉ុណ្ណោះ​ទេ​  ការ​សំខាន់​ជាង​  នេះ​គឺ​ដើម្បី​ចង​ចាំ​ប្រវត្តិសាស្ត្រ​សង្រ្គាម​  ប្រកាស​នូវការ​ប្តេជ្ញាចិត្ត​និង​កម្លាំង​ដែល​ការពារ​សន្តិភាព​ពិភពលោក​ជា​ដើម ។

     កាសែត​NGរុស្ស៊ី​បាន​ផ្សាយ​ថា ​  ៧០​ឆ្នាំ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២​មក ​ឋានៈ​និង​តួនាទី​សំខាន់​របស់​ប្រទេស​ចិន​ក្នុង​សង្រ្គាម​តស៊ូ​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក​មិន​ត្រូវ​បាន​ទទួល​ការ​គោរពនោះ​ទេ ​។ ការពិត​  ការតស៊ូ​ប្រឆាំង​យ៉ាង​អង់អាច​ក្លាហាន​របស់​ប្រទេស​ចិន​ធ្វើឲ្យ​ប្រទេស​ជប៉ុន​និង​អាល្លឺម៉ង​អាច​បំផុស​សង្រ្គាម​តែ​ខ្លួន​ឯង​ដែល​  ពិបាក​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ  ។​ ភាគី​ចិន​កំពុង​រៀបចំ​យ៉ាង​មមាញឹក​នូវ​សកម្មភាព​រំលឹក​ខួប​ឆ្នាំ​ទី​៧០​នៃ​ជ័យជំនះ​ក្នុង​សង្រ្គាម​ដែល​ប្រជាជន​ចិន​តស៊ូ​ប្រឆាំង​ការ​ឈ្លានពាន​របស់​ជប៉ុន។​  លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​ និង​អ្នក​ដឹកនាំ​ប្រទេស​ដទៃ​ទៀត​និង​ចូលរួម​សកម្មភាព​មាន​ពាក់ព័ន្ធ​តាម​សេចក្តី​អញ្ជើញ ។​​

   ទីភ្នាក់ងារ​ព័ត៌មាន​​Asociated អាមេរិក​បាន​ផ្សាយ​ដំណឹង​ថា​   ការ​ដែល​ប្រទេស​ចិន​ធ្វើ​ពិធី​ត្រួតពល​ គឺ​ក្នុង​គោល​បំណង​រំលឹក​ខួប​ឆ្នាំទី​៧០​ដែល​ប្រទេស​ជប៉ុន​សុំ​ចុះចាញ់​ក្នុង​សង្រ្គាម​លោក​លើក​ទី២​  ហើយ​បង្ហាញ​ឲ្យ​ឃើញ​ថា​  ប្រទេស​ចិន​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ការ​គាំពារ​សន្តិភាព​។

កាសែត​FrankfurterAllgemeineZeitungប្រទេស​អាល្លឺម៉ង់​បាន​ផ្សាយ​ដំណឹង​ថា​រដ្ឋាភិបាល​ចិ​នបាន​សន្យា​ថា​  ការត្រួតពល​មិន​សំដៅ​ចំពោះ​ប្រទេស​ណា​មួយ​ទេ ​ ហើយ​ក៏មិន​សំដៅ​ចំពោះ​ប្រទេស​ជប៉ុន​នោះ​ដែរ​  ប្រទេស​ចិន​ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព​របស់​ខ្លួន​និង​រូបភាពជា​អ្នកជំរុញ​សន្តិភាព​អន្តរជាតិ​តែ​ប៉ុណ្ណោះ  ។​

     កាសែត​TheAjuBusinessប្រទេស​កូរ៉េខាង​ត្បូង​បាន​ផ្សាយ​ដំណឹង​ថា ​  សកម្មភាព​រំលឹក​ខួប​លើក​នេះ ​  បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គោល​ជំហ​យ៉ាង​ម៉ឺងមាត់​របស់​ប្រទេស​ចិន​ក្នុង​ការ​គាំពារ​សន្តិភាព។​ការ​ដែល​លោកស្រី​Park​Geun-hyeប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ត្រួតពល​  គឺ​សំដែង​ឲ្យ​ឃើញ​នូវ​សេចក្តី​សំរេច​ចិត្ត​ដែល​រួម​សហការ​ជា​មួយ​ប្រទេស​ចិន​ ក្នុង​ការ​គាំពារ​សន្តិភាព​ពិភពលោក។​

   វេបសាយDailyNewsandAnalysisប្រទេស​ឥណ្ឌា​បាន​ផ្សាយ​ដំណឹង​ថា ​  ប្រទេស​ចិន​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​ក្នុង​បញ្ចប់​សង្រ្គាម​លោក​លើក​ទី​២​   សង្រ្គាម​តស៊ូ​ប្រឆាំង​ជប៉ុន​  បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទទួល​បាន​ជ័យជំនះ​របស់​កងទ័ព​សម្ព័ន្ធមិត្ត  ។​​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ