នៅវេលាម៉ោង ៩ ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ លោក Xi Jinping ប្រធានរដ្ឋចិននិងលោជំទាវ Peng Liyuan ជាភរិយាបានទទួលបានស្វាគមន៍អ្នកនយោបាយសំខាន់ៗរបស់បរទេសដែលអញ្ជើញមកចូលរួមសកម្មភាពរំលឹកខួបទី ៧០ នៃជ័យជំនះរបស់ប្រជាជនចិនក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកនៅខ្លោងទ្វារ Duang Men នៃវាំងចាស់ ។
អ្នកដឹកនាំបរទេសដែលអញ្ជើញមកចូលរួមសកម្មភាពរំលឹកខួបទី ៧០ មានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះរាជាណាចក្រកម្ពុជា លោក Hossain ប្រធានាធិបតីប៉ាគីស្ថាន លោក Alexandr Lukashenko ប្រធានាធិបតីបេឡារុស លោក Milos Zeman ប្រធានាធិបតីអេហ្ស៊ីប លោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូង លោក Truong Tan Sang ប្រធានរដ្ឋវៀតណាមនិងលោក Vlladimir Putin ប្រធានាធិបតីរុស្ស៊ីជាដើម ។ ដោយឡែកតណាងរដ្ឋាភិបាលផ្សេងទៀត ដូចជា ប្រទេសអូស្ត្រាលី បារាំងនិងប្រស៊ីលជាដើមក៏បានអញ្ជើញចូលរួមក្នុងពិធីនេះដែរ ។