លោក ​Xi​ Jin​ping ​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​អ្នក​ដឹក​នាំ​បរទេស​និង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​ដែល​អញ្ជើញ​មក​ចូល​រួម​សកម្មភាព​រំលឹក​ខួប​ទី ​៧០​ នៃ​ជ័យ​ជំនះ​របស់​ប្រជាជន​ចិន​ក្នុង​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន​និង​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក​
2015-09-03 09:10:23  cri  Web Editor:Sun Lingling

    កាល​ពី​ថ្ងៃ​ទី​២​ខែ​កញ្ញា ​លោក​ Xi​ Jin​ping ​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​អ្នក​ដឹក​នាំ​បរទេស​និង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​ដែល​អញ្ជើញ​មក​ចូល​រួម​សកម្មភាព​រំលឹក​ខួប​ទី ​៧០​ នៃ​ជ័យ​ជំនះ​របស់​ប្រជាជន​ចិន​ក្នុង​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន​និង​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក​ក្នុង​ពេល​ជា​មួយ​គ្នា​នៅ​សណ្ឋាគារ​ភ្ញៀវ​ជាតិ ​Diao​ yu ​tai ​នា​ទី​ក្រុង​ប៉េកាំង ។

    លោក Xi​ Jin​ping ​បាន​សំដែង​ការស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​អ្នក​ដឹក​នាំ​បរទេស​និង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​ដែល​អញ្ជើញ​មក​ចូល​រួម​សកម្មភាព​រំលឹក​ខួប​ទី ​៧០​ នៃ​ជ័យ​ជំនះ​របស់​ប្រជាជន​ចិន​ក្នុង​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន​និង​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក​ ។ លោក Xi​ Jin​ping ​បង្ហាញ​ថា ​លោក ​លោកស្រី​ដែល​អញ្ជើញ​មក​ចូល​រួម​សកម្មភាព​រំលឹក​ខួប​ទី ​៧០​ នៃ​ជ័យ​ជំនះ​របស់​ប្រជាជន​ចិន​ក្នុង​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់​ជប៉ុន​និង​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក​នៅ​ទី​ក្រុង​ប៉េកាំង​នេះ​ បាន​បង្ហាញ​យ៉ាង​ពេញ​លេញ​ការគាំទ្រ​ដ៏​ពិត​ប្រាកដ​ចំពោះ​ការរៀបចំ​សកម្មភាព​រំលឹក​ខួប​របស់​ប្រទេស​ចិន​និង​បង្ហាញ​ឲ្យ​ឃើញ​ពី​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ប្រជាជន​ចិន​ ជាង​នេះ​ទៀត​គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការគោរព​ចំពោះ​ប្រវត្តិសាស្ត្រ​និង​ការយក​ចិត្ត​ទុក​ដាក់​និង​ឲ្យ​តម្លៃ​ចំពោះ​សន្តិភាព ​ចង​ចាំ​នូវ​ប្រវត្តិសាស្ត្រ​ រំលឹក​វីរជន​ពលី​ជីវិត ​គាំពារ​សន្តិភាព​និង​ត្រួស​ត្រាយ​អនាគត​ថ្មី ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ