មហាមីទីញរំលឹកខួបឆ្នាំទី៧០នៃថ្ងៃជ័យជំនះក្នុងសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមប្រឆាំងហ្វាស៊ីសលើពិភពលោកបានប្រារព្ធធ្វើនៅទីលានTianán'menនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣ខែកញ្ញា។
ពិធីព្យុហយាត្រាលើកនេះរួមមានក្បួនដង្ហែចំនួន៥០ផែន ទាហានដែលចូលរួមដើរព្យុហយាត្រាប្រហែលមាន១ម៉ឺន២ពាន់នាក់ រួមមានសព្វាវុធទំនើបជាង៤០ប្រភេទសរុបជាង៥០០គ្រឿង យន្តហោះទំនើបជាង២០ប្រភេទសរុបជិត២០០គ្រឿង។
ក្រៅពីនេះ ប្រទេសចំនួន១៧រួមមានរុស្ស៊ី កាហ្សាក់ស្ថានជាដើមបានចាត់បញ្ជូនផែនទ័ពឫក្រុមតំណាងចូលរួមពិធីព្យុហយាត្រានេះដែរ។ផែនទ័ពនិងក្រុមតំណាងរបស់កងទ័ពបរទេសមកពីទ្វីបទាំង៥លើពិភពលោក គឺទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក ទ្វីបអូសេអានីនិងទ្វីបអាមេរិក។
នៅម៉ោង៩ លោកXiJinpingប្រធានរដ្ឋចិននិងលោកជំទាវPengLiyuanជាភរិយាបានទទួលស្វាគមន៍ថ្នាក់ដឹកនាំប្រធានគណៈប្រតិភូនិងភរិយាដែលអញ្ជើញចូលរួមមហាមីទីញរំលឹកនេះ៕