មហាមីទីញ​រំលឹក​ខួប​ទី ​៧០​ នៃ​ជ័យ​ជំនះ​របស់​ប្រជាជន​ចិន​ក្នុង​សង្គ្រាម​ប្រឆាំង​ជប៉ុន​ឈ្លានពាន​និង​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក​នឹង​រៀបចំ​ធ្វើ​នៅ​ក្រុង​ប៉េកាំង​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ខែ​កញ្ញា​
2015-09-02 15:25:57  cri  Web Editor:Sun Lingling

មហាមីទីញ​រំលឹក​ខួប​ទី ​៧០​ នៃ​ជ័យ​ជំនះ​របស់​ប្រជាជន​ចិន​ក្នុង​សង្គ្រាម​ប្រឆាំង​ជប៉ុន​ឈ្លានពាន​និង​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ពិភពលោក​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​វេលា​ម៉ោង​១០​ព្រឹក​នៅ​ទី​លាន​ Tian​ an​ men​ ក្រុង​ប៉េកាំង​ ។ ​នៅ​ក្នុង​ឱកាស​នោះ​ លោក​ Xi​ Jin​ping ​អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ចិន​នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់ ​បន្ទាប់​មក ​លោក​នឹង​អញ្ជើញ​ធ្វើ​ពិធី​ត្រួត​ពល ។

    នៅ​ក្នុង​ទិវា​ដ៏​អធឹក​អធម​នេះ​ វិទ្យុ​ប្រជាជន​មជ្ឈិម​ចិន​ ស្ថានីយ​ទូរទស្សន៍​មជ្ឈិម​ចិន​និង​វិទ្យុ​អន្តរជាតិ​ចិន​នឹង​ធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​នៅ​ហ្នឹង​កន្លែង​ផង​ដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ