សារមន្ទីរ​រំលឹក​សង្គ្រាម​ប្រឆាំង​ជប៉ុន​ឈ្លានពាន​នៅ​ក្រៅ​ប្រទេស​ទី​មួយ​បាន​សម្ពោធ​បើក​នៅ​ប្រទេស​អាមេរិក​
2015-08-17 16:29:37  cri  Web Editor:Sun Lingling

កាល​ពី​ថ្ងៃ​ទី​១៥​ខែ​សីហា​តាម​ម៉ោង​តំបន់​ សារមន្ទីរ​រំលឹក​សង្គ្រាម​ប្រឆាំង​ជប៉ុន​ឈ្លាន​ពាន​ទី​មួយ​នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​បើក​ជា​ផ្លូវការ​នៅ ​Chinatown​ នៃ​ទី​ក្រុង​ San ​Francisco ​ប្រទេស​អាមេរិក​ ។​ សារមន្ទីរ​រំលឹក​ដែល​ត្រូវ​បាន​អាណិកជន​ចិន​និង​ជន​ចិន​កាន់​សញ្ជាតិ​បរទេស​នៅ​ក្រៅ​ប្រទេស​ផ្តល់​ប្រាក់ទុន​និង​វិភាគទាន​កសាង​ឡើង​នេះ​គឺ​មាន​គោលបំណង​ជួយ​មនុស្ស​ជំនាន់​ក្រោយ​រៀន​សូត្រ​ពី​មេរៀន​ក្នុង​ប្រវត្តិសាស្ត្រ​និង​គោរព​ប្រវត្តិសាស្ត្រ​ ហើយ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សន្តិភាព​ ។​ រីឯ​ពេល​កន្លង​ទៅ​នេះ ​សេចក្តី​ថ្លែងការណ៍​របស់​លោក Shinzo ​Abe ​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​ខួប​ឆ្នាំ​ទី​៧០​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​បញ្ចប់​ក៏​ត្រូវ​បាន​មតិ​អាមេរិក​ធ្វើ​ការរិះ​គន់​ជា​ឯកច្ឆ័ន្ទ​ដែរ ​បញ្ញវន្ត​អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យ​ជប៉ុន​រ៉ាប់​រង​ភារកិច្ច​របស់​ខ្លួន​ទៀត​ផង ។

ថ្ងៃ​ទី​១៥​ខែ​សីហា ​លោកស្រី ​Fang ​Li ​bang​qin ​ឥស្សរជន​ខាង​សកម្មភាព​សង្គម​របស់​ជនជាតិ​ចិន​ដ៏​ល្បី​ឈ្មោះ​នៅ​ទី​ក្រុង​ San ​Francisco ​ប្រទេស​អាមេរិក​បាន​មាន​ប្រសាសន៍​យ៉ាង​រំភើប​ចិត្ត​ថា​ ឆ្លង​កាត់​ការត្រៀម​បម្រុង​យ៉ាង​តាន​តឹង​អស់​រយៈ​ពេល​៤០០​ថ្ងៃ​មក​ សារមន្ទីរ​រំលឹក​សង្គ្រាម​ប្រឆាំង​ជប៉ុន​ឈ្លាន​ពាន​ទី​មួយ​នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​បើក​ជា​ផ្លូវការ​នៅ​ក្នុង​ទិវា​រំលឹក​ខួប​ឆ្នាំ​ទី​៧០​នៃ​ថ្ងៃ​ដែល​ជប៉ុន​ប្រកាស​សុំ​ចុះ​ចាញ់​ដោយ​ឥត​លក្ខខ័ណ្ឌ​ លោកស្រី ​Fang ​Li ​bang​qin ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​សារមន្ទីរ​នោះ​ថា​ ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​និង​បាន​ឆ្លង​កាត់​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម​ ។ ​សារមន្ទីរ​រំលឹក​នេះ​គឺ​ចង់​ប្រាប់​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង​ថា ​ពេល​ផ្ទុះ​សង្គ្រាម​តើ​មាន​រឿង​អ្វី​បាន​កើត​ឡើង​និង​នាំ​ឲ្យ​ពួក​គេ​យល់​កាន់់តែ​ច្បាស់​អំពី​ភាព​ឃោរ​ឃៅ​នៃ​សង្គ្រាម ​ហើយ​គោរព​ប្រវត្តិសាស្ត្រ​និង​ថែ​រក្សា​សន្តិភាព​ឲ្យ​បាន​គងវង្ស ។

    លោកស្រី​ Fang ​Li​ bang​qin ​បង្ហាញ​ថា​ ជនជាតិ​ចិន​និង​ជនជាតិ​ជីហ្វ​សុទ្ធតែ​ត្រូវ​គេ​សម្លាប់​យ៉ាង​រង្គាល​និង​មាន​ទ្រង់​ទ្រាយ​ធំ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ តែ​បន្ទាប់​ពី​សង្គ្រាម ​ជនជាតិ​ជីហ្វ​បាន​បង្កើត​សារមន្ទីរ​រំលឹក​ការសម្លាប់​យ៉ាង​រង្គាល​របស់​ជនជាតិ​ជីហ្វ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ជាង​១០០​កន្លែង​នៅ​តំបន់​នានា​លើ​ពិភពលោក​ ដោយ​ឡែក​នៅ​ក្នុង​ដែន​ប្រទេស​ចិន​អត់​មាន​សារមន្ទីរ​រំលឹក​ការប្រឆាំង​សង្គ្រាម​មួយ​ទេ ​ហើយ​ជន​បរទេស​ក៏​មិន​សូវ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ដែល​ចិន​បាន​ធ្វើ​ការប្រឆាំង​និង​ជប៉ុន​ឈ្លាន​ពាន​ដែរ​ ​ដូច្នេះ ​ការកសាង​សារមន្ទីរ​រំលឹក​នេះ​គឺ​ជា​ការចាំ​បាច់​បំផុត ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ