ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៥ នៅពេលលោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានបានថ្លែងថា ថ្ងៃទី ១៥ ខែ សីហា គឺជាថ្ងៃដែលប្រទេសជប៉ុនបានប្រកាសអំពីការចុះចាញ់ដោយឥតល័ក្ខខ័ណ្ឌរបស់ខ្លួន ។ សមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនរបស់ជប៉ុនបានជ្រើសរើសថ្ងៃនេះទៅគោរពទីសក្ការៈបូជាយ៉ាស៊ូគូនី គឺបានបង្ហាញពីរបកប្បកិរិយាខុសឆ្គងរបស់ភាគីជប៉ុនក្នុងការដោះស្រាយបញ្ហាប្រវត្តិសាស្រ្តម្តងទៀត ។ ដូច្នេះ ភាគីចិនសូមសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ។
លោកស្រី Hua Chunying បានថ្លែងថា ឆ្នាំនេះគឺជាឆ្នាំគំរប់ខួបឆ្នាំទី ៧០ នៃសង្គ្រាមប្រជាជនចិនប្រឆាំងជប៉ុនឈ្លានពាននិងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក និងជាឆ្នាំដ៏សំខាន់ដែលសហគមន៍អន្តរជាតិធ្វើការរំលឹកនិងបូកសរុបអំពីប្រវត្តិសាស្រ្តជាមួយគ្នា ។ ដូច្នេះ ប្រទេសជប៉ុនមានតែប្រឈមមុខនឹងប្រវត្តិសាស្រ្តដោយត្រឹមត្រូវនិងគិតពីចារណាឡើងវិញពីកំហុសនៃប្រវត្តិសាស្រ្តឈ្លានពានរបស់ខ្លួន ហើយខ័ណ្ឌចែកព្រំដែនជាមួយចក្រពត្តិនិយមឲ្យបានច្បាស់លាស់ ទើបអាចនឹងប្រឈមមុខទៅកាន់អនាគតយ៉ាងពិតប្រាកដ ។ លោកស្រី Hua Chunying បានថ្លែងទៀតថា ភាគីចិនសូមដាស់តឿនចំពោះភាគីជប៉ុនយ៉ាងម៉ឺងម៉ាត់ម្តងទៀតថា ត្រូវយកសកម្មភាពជាស្តែង