អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ផ្តល់បទ​សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​អំពីសេចក្តីថ្លែងការណ៍​​របស់​លោក​ស៊ីនហ្សូ​ អាបេ​ នាយករដ្ឋមន្ត្រី​ជប៉ុន​អំពី​​ខួប​ទី​ ៧០ ក្រោយ​សង្គ្រាម​លោកលើកទី​​ពីរ
2015-08-15 17:11:16  cri  Web Editor:Li Qingli

   ថ្ងៃទី ១៤ ខែ​សីហា ពេល​ផ្តល់បទ​សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​អំពី​សេចក្តី​ថ្លែងការណ៍​របស់​លោក​ស៊ីនហ្សូ​ អាបេ​ នាយករដ្ឋមន្ត្រី​ជប៉ុនអំពីខួប​ទី​ ៧០ ក្រោយ​​​សង្គ្រាម​លោកលើក​ទី​ពីរ លោកស្រី​ Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា​ ប្រទេស​ជប៉ុន​ត្រូវ​តែ​ធ្វើការពន្យល់ឲ្យ​បាន​​ច្បាស់លាស់​​អំពីធាតុ​ពិត​នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់​យោធានិយម​និង​ទំនួលខុសត្រូវនៃ​សង្គ្រាម​​នោះ​ ព្រមទាំង​ធ្វើការ​សុំអភ័យទោស​យ៉ាង​ស្មោះ​ចំពោះ​ប្រជាជន​នៃប្រទេស​រងគ្រោះ​ គឺ​មិនត្រូវ​ធ្វើ​ការ​បិទ​បាំង​​អ្វី​នៅលើ​បញ្ហា​គោលការណ៍​ដ៏​សំខាន់នោះ​ឡើយ​ ។

  លោកស្រី​បាន​ថ្លែង​ទៀត​ថា​ សង្គ្រាម​ឈ្លានពាន​ដែល​បង្កដោយ​​យោធានិយម​ជប៉ុន​បាន​នាំមក​នូវ​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​ប្រជាជន​នៃប្រទេស​ចិន​និង​ប្រទេស​អាស៊ី​ ​ផ្សេងទៀត​ដែល​រងគ្រោះដោយសារ​សង្គ្រាម​ ។ ការ​ទទួលស្គាល់​ការពិត​នៃ​​​​ប្រវត្តិសាស្រ្ត​​សង្គ្រាម​​លើក​ទីពី​រ​ដោយ​ឥរិយាបថ​ត្រឹមត្រូវ​ គឺ​ជា​សំណូមពរ​ដើម្បី​ចងចាំប្រវត្តិសាស្រ្ត​និង​គាំពារ​សច្ចៈយុតិ្តធម៌ និង​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​កែលំអ​ទំនាក់ទំនង​រវាង​ប្រទេសជប៉ុននិង​ប្រទេស​ជិតខាង​ក្នុង​ទ្វីបអាស៊ី​ ថែមទាំងជា​លក្ខខណ្ឌ​ជា​​មុន​​សម្រាប់​ការ​​ត្រួសត្រាយអនាគត​ដ៏​ល្អបវរផងដែរ​ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ