ថ្ងៃទី១២ខែសីហា ពេលចូលទៅទស្សនានៅសារមន្ទីរWestgateក្រុងសេអ៊ូលកូរ៉េខាងត្បូង លោកHatoyama Yukioអតីតនាយករដ្ឋមន្រ្តីជប៉ុនដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងបានលុតជង្គង់នៅចំពោះមុខផ្នូររបស់វីរជនកូរ៉េខាងត្បូងដើម្បីសូមខមាទោសចំពោះបទឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃដែលកងទ័ពជប៉ុនបានប្រព្រឹត្តក្នុងអំឡុងពេលធ្វើអាណានិគមលើកូរ៉េខាងត្បូង។
លោកHatoyama Yukioបានថ្លែងថា ជប៉ុនគប្បីទទួលស្គាល់ប្រវត្តិសាស្រ្តឈ្លានពាន ហើយលោកក៏រំពឹងទុកថាលោកនាយករដ្ឋមន្ត្រីអាបេអាចពិចារណាឡើងវិញនូវទោសកំហុសប្រវត្តិសាស្រ្តដោយត្រឹមត្រូវនិងស្មោះត្រង់នៅក្នុងសេចក្តីថ្លែងការណ៍អំពីខួប៧០ឆ្នាំបន្ទាប់ពីសង្រ្គាមដែលនឹងចេញផ្សាយនៅថ្ងៃទី១៤ខែសីហាខាងមុខនេះ។
លោកHatoyama Yukioបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីអំពីសន្តិភាពអាស៊ីបូព៌ាឆ្នាំ២០១៥។ ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានកូរ៉េខាងត្បូងកាលពីថ្ងៃទី១១ខែសីហា លោកបានបង្ហាញថា លោកអាបេត្រូវតែស្វែងយល់ពីជម្រៅចិត្តនូវខ្លឹមសារស្នូលទាំង៤នៃសេចក្តីថ្លែងការណ៍របស់លោកMurayama Fuchiស្តីពីការសូមខមាទោស ការពិចារណាពីទោសកំហុស ការឈ្លានពាននិងធ្វើអាណានិគម ហើយត្រូវបញ្ចូលពាក្យទាំងនេះទៅក្នុងសេចក្តីថ្លែងការណ៍អំពីខួប៧០ឆ្នាំបន្ទាប់ពីសង្រ្គាម៕