អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​៥រូប​បាន​ធ្វើការ​រិះគន់​ចំពោះ​លោក​ShinzoAbe​នាយករដ្ឋមន្ត្រី​ជប៉ុន
2015-08-13 16:37:31  cri  Web Editor:Liu Yan

    កាលពី​ខែកក្កដា​ ​សមាគមមួយ​ដែល​រៀបចំឡើង​ដោយ​មាន​អ្នកយកព័ត៌មាន​៥១រូប​​ដែល​មកពី​ទីភ្នាក់ងារ​ព័ត៌មាន​និង​ស្ថានីយទូរទស្សន៍​បាន​ទៅ​ប្រមូល​យក​សំណើរ​ស្តី​អំពី​លោក​ShinzoAbe​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​សំណាក់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ចំនួន​១២រូប។អតីត​នាយក​រដ្ឋមន្ត្រី​ទាំង​១២រូប​ធ្វើ​ការ​រិះគន់​ចំពោះ​​លោក​ShinzoAbe​បាន​មើលងាយ​ប្រជាពលរដ្ឋ​ រំលោភច្បាប់​រដ្ឋធម្មនុញ្ញ​និង​ទាមទារឲ្យ​ដកចេញវិញ​ភ្លាម​ច្បាប់​ការពារ​សន្តិសុខ​។ក្នុងនោះ ​មាន​អតីតា​នាយករដ្ឋមន្ត្រី​៥រូប​បាន​ឆ្លើយតប។

    អតីតា​នាយរកដ្ឋមន្ត្រី​៥រូប​សុទ្ធតែ​ប្រឆាំង​ទៅ​នឹង​ច្បាប់​ការពារ​សន្តិសុខ។​លោក​HosokawaMorihiroបាន​វែកញែកថា​ ​ទង្វើ​របស់​រដ្ឋាភិបាលShinzoAbeដែល​លុបចោលការ​ហាមឃាត់​ការ​​ប្រើសិទ្ធិ​ស្វ័យការពារ​ជា​សមូហភាព​ដោយ​ការ​កែប្រែ​ការបកស្រាយ​រដ្ឋធម្មនុញ្ញ​គឺ​ជា​ការ​មិន​គោរព​ចំពោះ​ច្បាប់​រដ្ឋធម្មនុញ្ញ។​លោក​TomiichiMurayamaបាន​រិះគន់​ទៅ​លើ​អាកប្បកិរិយា​របស់​លោក​ShinzoAbe​ដែល​បង្ខំអនុម័ត​ច្បាប់​ការពារ​សន្តិសុខ​ ​ដោយ​មិន​អើពើ​នឹង​ការ​ប្រឆាំង​របស់​ប្រជាពលរដ្ឋ​ការ​នេះ​មិន​អាច​អត់ទោស​ឲ្យ​​បាន​ឡើយ​។លោក​HataTsutomu​បាន​អំពាវនាវ​ឲ្យ​បន្តរក្សា​ការពារ​ទឹកដី​ជប៉ុន​ពី​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​លោក​ShinzoAbe។លោក​KanNaohitoបាន​រិះគន់​លោក​អាបេថា​ បាន​ល្មើស​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ ហើយ​គ្មាន​លក្ខណៈសម្បត្តិ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ប្រជាធិបតេយ្យ​នោះទេ​ និង​ទាមទារ​ឲ្យ​លោក​ShinzoAbe​សុំលាលែង​ពី​មុខ​​តំណែង​ដោយឡែក​។លោក​HatoyamaYukioបាន​ទាមទារឲ្យ​លោក​ShinzoAbeធ្វើ​សេចក្តីសម្រេច​ឲ្យ​បាន​ត្រឹមត្រូវនិង​ប្តូរ​ផ្លាស់ពី​ការកសាង​ប្រទេស​បែប​សង្គ្រាម​ទៅ​ជា​ការ​កសាង​ប្រទេស​ដោយ​សន្តិភាព៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ